សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៦ ក្រោមការចែករំលែកចំណេះដឹង បទពិសោធដោយ លោក យី សារិន គ្រូឧទ្ទេសជនជាតិខ្មែរ និងលោក OGIWARA Masato គ្រូឧទ្ទេសជនជាតិជប៉ុន ។

លោក យី សារិន បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មាសគោលចំណងបង្កើន ជំនាញ និងបច្ចេកទេសដល់សិក្ខាកាម បន្ថែម ដើម្បីអភិវឌ្ឍន៍ មន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល ក្នុងការកាត់សេចក្តីពេលអំឡុងការប្រកួតនានា រៀបចំដោយសហព័ន្ធ។លោកគ្រូឧទ្ទេសរូបនេះបន្ថែមថា ការសម្រេចចិត្តនិមួយៗរបស់ អាជ្ញាកណ្តាលពេលប្រកួតគឺជារឿងសំខាន់ សម្រាប់កាត់សេចក្តីដោយវិជ្ជាជីវៈខ្ពស់ ជាផលល្អដល់កីឡាករ កីឡាការិនី ប្រកួតប្រជែង អស់ពីសមត្ថភាព មិនព្រួយបារម្ភពេលអំឡុងប្រកួត ហើយក៏ជៀសវាងនៅជម្លោះផងដែរ។

លោកស្រី ឃនសាត សាន្នីតា អគ្គលេខាធិការរង សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា និងជាអ្នកសម្របសម្រួលផ្នែកបច្ចេកទេសប្រចាំវគ្គ បានឱ្យដឹងថា ដោយមានការអនុញ្ញាតជាគោលការណ៍ពី ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា តាមរយៈការអនុវត្តតាមកម្មវិធីប្រចាំឆ្នាំ និងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។ វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៦ដំណើរការរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០៧-១១ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការសហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយមានសិក្ខាកាមចូលរួមសរុប ២៦នាក់ (ស្តី្រ៣នាក់) ព្រមទាំងគ្រូឧទ្ទេស អ្នកសម្របសម្រួល និងជំនួយការវគ្គ ចំនួន ៧នាក់ផងដែរ៕



