ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា​សម្រេចបានជាង ៣០ពាន់លាន​ដុល្លារអាម៉េរិក ក្នុងរយៈ៥ខែឆ្នាំនេះ​

2026/06/10 08:18:31 pm        171

ភ្នំពេញ៖ ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជាជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិសំខាន់ៗជុំវិញពិភពលោក បង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ដោយសម្រេចបាន​ជាង ៣០ពាន់លាន​ដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៦នេះ កើនឡើង ១៩% បើធៀបនឹងរយៈពេល​ដូចគ្នាកាលពីឆ្នាំមុន​។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអន្តរជាតិគិតជាប្រាក់បានចំនួន​ជាង ១៤ពាន់លាន​ដុល្លារអាម៉េរិក ខណៈ​ កម្ពុជានាំចូលមកវិញ​សម្រេចបាន​ជាង ១៦ពាន់លាន​ដុល្លារអាម៉េរិក កើនឡើង ១៩% ដូចគ្នា។​

របាយការណ៍របស់អគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា ​បានផ្សាយនៅ​ថ្ងៃទី ១០ មិថុនានេះ បានបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូអន្តរជាតិសំខាន់ៗ ចាប់ពីខែមករា ដល់ ខែឧសភា ឆ្នាំ២០២៦ សម្រេចបានកំណើនជាវិជ្ជាមាន ក្នុងទំហំ​ទឹកប្រាក់ចំនួនជាង​ ៣០,០៨ពាន់លាន​ដុល្លារអាម៉េរិក កើនឡើង ១៨,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន​។ ក្នុងនោះ កម្ពុជា បាននាំចេញទំនិញគិតជាប្រាក់​ចំនួនជាង ១៤,០៤ ពាន់លាន​ដុល្លារអាម៉េរិក កើន ១៩,០% ខណៈកម្ពុជានាំចូលមកវិញក្នុងទំហំទឹកប្រាក់ចំនួនជាង ១៦,០៣ ពាន់លាន​ដុល្លារអាម៉េរិក​ កើន ១៨,៩% បើធៀបនឹងរយៈពេល​ដូចគ្នាកាលពីឆ្នាំមុន​។​

របាយការណ៍នេះ បានបញ្ជាក់ទៀតថា ក្នុងអំឡុងពេលនេះ កម្ពុជាបាន​ធ្វើពាណិជ្ជកម្មជាមួយ​ដៃគូពាណិជ្ជកម្មសំខាន់ៗបំផុតទាំង ២០ រួមមាន ប្រទេសចិន, សហរដ្ឋអាម៉េរិក, វៀតណាម, ជប៉ុន, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, កាណាដា, និងអេស្ប៉ាញ, និងបណ្តាប្រទេសជាដៃគូសំខាន់ៗចំនួន ១០ផ្សេងទៀត។​ ទំនិញសំខាន់ៗ​របស់កម្ពុជា ​ដែលបាន​នាំចេញទៅទីផ្សារ​អន្តរជាតិ ​មាន​ដូចជា សំបកកង់រថយន្ត, ​គ្រឿងបន្លាស់, គ្រឿងបង្គុំគ្រឿងអគ្គិសនី, សង្ហារឹម, សម្លៀកបំពាក់ ស្បែកជើង និងសម្ភារ​ធ្វើដំណើរ និងទំនិញសំខាន់ៗមួយ​ចំនួនទៀត។​​

ក្នុង​ឆ្នាំ ២០២៥កន្លងទៅ ​ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេច​បាន​នូវ​ទំហំ​ទឹក​ប្រាក់​ ៦៥,២៥ ​ពាន់​លានដុល្លារ​ កើនឡើង ​១៨% ​ធៀបនឹងឆ្នាំ ​២០២៤ ​ក្នុងនោះ ​កម្ពុជា​នាំចេញ​ទៅទីផ្សារអន្តរជាតិសម្រេចបាន ៣១,២៨ ពាន់លានដុល្លារ កើន​ឡើង ១៧% ​និង ​នាំ​ចូលមកវិញ​មានតម្លៃជាប្រាក់ ​៣៣,៩៦ ​ពាន់លានដុល្លារ កើនឡើង ១៨%។នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម​៕អត្ថបទ៖ ធូ វិរៈ




អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm