ទិន្នន័យផ្លូវការបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប(GDP) ពិតប្រាកដរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានកើនឡើង ៣ ភាគរយ បើធៀបនឹងឆ្នាំមុន នៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៦ ដែលគាំទ្រដោយកំណើនពីសកម្មភាពសេដ្ឋកិច្ចសំខាន់ៗទាំងអស់។

យោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់អាជ្ញាធរស្ថិតិទូទៅ សកម្មភាពប្រេង និងមិនមែនប្រេង បានកើនឡើង ២,៩ ភាគរយ ជារៀងរាល់ឆ្នាំ ក្នុងរយៈពេលបីខែ ដល់ថ្ងៃទី ៣១ ខែមីនា ខណៈដែលសកម្មភាពរបស់រដ្ឋាភិបាល បានកើនឡើង ១,៥ ភាគរយ។

សកម្មភាពមិនមែនប្រេង បានរួមចំណែក ១,៧ ភាគរយដល់កំណើន GDP សរុប ដែលជាចំណែកធំបំផុតក្នុងចំណោមវិស័យសំខាន់ៗរបស់សេដ្ឋកិច្ច ខណៈព្រះរាជាណាចក្រនេះ កំពុងស្វែងរកបង្កើនប្រភពចំណូលឲ្យបានច្រើន ជាផ្នែកមួយនៃយុទ្ធសាស្ត្រចក្ខុវិស័យឆ្នាំ ២០៣៩ របស់ខ្លួន។
ទិន្នន័យនេះ ក៏ស្របគ្នាទាំងស្រុងជាមួយនឹងការព្យាករណ៍ពីអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលរំពឹងថា សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រនេះ នឹងកើនឡើង ៣,២ ភាគរយ នៅឆ្នាំនេះ មុនពេលបង្កើនល្បឿនដល់ ៤,៣ ភាគរយ នៅឆ្នាំ ២០២៧៕