
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍គ្រោងដកចេញនូវការពាក់ម៉ាសតាមទីសាធារណៈហើយ លើកលែងតែក្នុងកម្មវិធីក្នុងសាល ឬអគារដែលមានការជួបជុំ។
ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងជាង១លានដូសពីអ៊ីតាលី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា យើងមិនត្រូវមើលតែពីបញ្ហាសុខភាពមួយមុខ ដោយភ្លេចពីបញ្ហាសេដ្ឋកិច្ចនោះឡើយ។ ក្នុងន័យនេះសម្តេច គ្រោងនឹងដកចេញការប្រើម៉ាសតាមទីសាធារណៈហើយ ខណៈយើងត្រូវបន្តការចាក់វ៉ាក់សាំង ជាពិសេសដូសទី៣ ឬទី៤ ដែលចាត់ទុកជាកាតព្វកិច្ចតម្រូវ។
បើតាមក្រសួងសុខាភិបាលកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៨៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,២៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៨,១២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១២៦,៤១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៥៥,៦៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៣,០៨% ៕