មន្ត្រីជាន់ខ្ពស់ គ.ជ.គ.ម ជំរុញកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយត្រូវត្រៀមខ្លួនជានិច្ចក្នុងរដូវវស្សាប្រឈមមានទឹកជំនន់

2026/06/10 11:01:01 pm        140

មន្ត្រីជាន់ខ្ពស់នៃ គណកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយជំរុញលើកទឹកចិត្តដល់កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ និងមានឆន្ទះខ្ពស់ក្នុងការថែរក្សាឧបករណ៍សម្ភារៈគ្រឿងបំពាក់ និងការត្រៀមបម្រុងគ្រប់ពេល វេលាក្នុងករណីមានគ្រោះមហន្តរាយកើតឡើងជាពិសេសគ្រោះទឹកជំនន់នៅក្នុងរដូវវស្សាមកដល់ ។

   ក្នុងពេលចុះត្រួតពិនិត្យឧបករណ៍សម្ភារៈសង្គ្រោះរបស់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយព្រឹកថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២៦ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុ សុខ នាយរងសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាន ខ.ភ.ម. និងជាអនុប្រធាន គ.ជ.គ.ម.តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងមានការចូលរួមពីអគ្គលេខាធិការ រង ទីប្រឹក្សា និងមន្ត្រីជំនាញចូះពិនិត្យកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយចំនួន ២កងរបស់យោធភូមិភាគពិសេសលេខ ៧០៦និងកងពលតូចលេខ៧០លេខ ៧១០ និង៧១១ ដើម្បីចុះត្រួតពិនិត្យសម្ភារៈ គ្រឿងបំពាក់ និងការត្រៀមបម្រុង ពេលវេលាអនុវត្តពេលមានគ្រោះមហន្តរាយកើត ឡើង។   

 បើយោងតាមរបាយការណ៍កងយោធភូមិភាគពិសេសលេខ ៧០៦និងកងពលតូចលេខ៧០បានឲ្យដឹងថា លទ្ធផលមធ្យោ បាយសម្ភារៈគ្រឿងបំពាក់ របស់កងរុករក និងសង្គ្រោះគ្រោះមហន្ដរាយ រួមមាន គ្រឿងបំពាក់ពី គ.ជ.គ.ម មានពិលដៃ មួកសុវត្ថិ ភាព ក្នុងពេលនេះបានឧបត្ថម្ភបន្ថែម មួក គ.ជ.គ.ម អាវយឺតហ្វឹកហ្វឺនបន្ថែមទៀត អាវពោង ឯកសណ្ឋានគ្រោះមហន្តរាយ បាឡូដាក់សម្ភារៈ ម៉ាស៊ីនភ្លើងចល័ត តង់ចល័ត ម៉ាស៊ីនបូមទឹក ទុយោម៉ាស៊ីនបូមទឹកខ្សែពួរ វិទ្យុ ទាក់ទងទូក ធំ និងទូកតូចម៉ាស៊ីនទូក ស្លាបចាក់ ជើងម៉ាស៊ីន ច្រវ៉ា ។ល។ ក្នុងពេលហ្វឹក ហ្វឺនក្រុមការងារគ្រប់គ្រងរៀបចំទុកដាក់សម្ភារៈដែលបានប្រើ ប្រាស់ ដោយត្រួតពិនិត្យឃើញថាមានលក្ខណៈល្អប្រសើរ។

 ឧត្តមសេនីយ៍ឯក អ៊ុ សុខ ក្នុងនាមឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងប្រតិបត្តិការ រុករកនិងសង្គ្រោះទាំងអស់ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបំពេញបេសកកម្មជួយសង្គ្រោះប្រកបដោយឆន្ទៈ និងមានភាពទទួលខុសត្រូវខ្ពស់ ប៉ុន្តែសូមខិតខំបន្តទៀតដើម្បី ឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងដោយយថាហេតុ។ ឯកឧត្តមបន្តថា កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយបានបង្កើតឡើងដោយសម្តេចប្រធាន ដែលមាន ចំនួន ១៦កងដែលជាឆ្អឹងខ្នងរបស់រាជរដ្ឋាភិបាលសម្រាប់ត្រៀមក្នុងការឆ្លើយតប និងជួយសង្គ្រោះប្រជាជនដែលជួបនឹងគ្រោះមហន្តរាយផ្សេងៗដែលបង្កឡើងដោយកត្តាមនុស្ស និងកត្តាធម្មជាតិ។ឯកឧត្តម អ៊ុ សុខ បន្តថា កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយបានរួមចំណែកយ៉ាងសកម្មក្នុងការជួយសង្គ្រោះដល់ប្រជាជនគ្រប់កាលៈទេសៈ និងគ្រប់ស្ថាន ការណ៍ដូចជា អគ្គិភ័យ បាក់រលំអគារ គ្រោះទឹកជំនន់ និងការងារសង្គ្រោះគ្រោះមហន្តរាយផ្សេងៗទៀតដែលបានកើតឡើងដោយយថាហេតុ។ឯកឧត្តមបញ្ជាក់ថាទិសដៅបន្តត្រូវយកចិត្តទុក ដាក់ថែទាំឧបករណ៍សម្ភារៈសង្គ្រោះដែលរាជរដ្ឋាភិបាលបំពាក់ឲ្យយបានល្អហ្វឹកហ្វឺនពង្រឹងសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្សេងៗតាមដានពីសភាពការណ៍ទូទៅជាប្រចាំ និងត្រៀមខ្លួនរួចជានិច្ចដើម្បីធ្វើការឆ្លើយតប និងសង្គ្រោះគ្រោះ មហន្តរាយទាន់ពេលវេលា៕ អត្ថបទ,ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm