តួកគីយ៉េបេ្តជ្ញាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យបរិស្ថាន

2026/06/10 11:23:43 pm        101

ភ្នំពេញ៖ ឯកឧត្តម មឺស៊ុត អូស្កាន (Mesut Özcan) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីយ៉េ (Turkey) ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅនាទីស្តីការក្រសួងបរិស្ថាន បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសតួកគីយ៉េ ក្នុងការពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយកម្ពុជា ជាពិសេសវិស័យបរិស្ថាន ការវិនិយោគថាមពលស្អាត ឆ្លើយត​​បនឹងការប្រែប្រួលអាកាសធាតុ។ 

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសតួកគីយ៉េ បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែ​​លបានគាំទ្រ​​ប្រទេសតួកគីយ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូល លើកទី៣១ ស្តីពីការប្រែប្រួ​​ល​​អាកាសធាតុ របស់អង្គការសហប្រជាជាតិ (UNFCCC) ឬហៅកាត់ថា COP31 និងបានលើកឡើងអំ​​ពីកា​​រអញ្ជើញប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរា​​ជាណា​​ចក្រកម្ពុជា និងប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមក្នុងសន្និសីទ COP31 ដែលនឹងប្រព្រឹត្តទៅនៅ​ទី​ក្រុងAntalyaប្រទេសតួកគីយ៉េនៅថ្ងៃទី៩-២០ខែវិច្ឆិកាឆ្នាំ​២០២៦ខាងមុខ។

 ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះការគាំទ្រនិងចូលរួមរបស់ប្រទេសតួគីយ៉េ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសជំរុញទំនាក់ទំនងការទូត វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងបរិស្ថាន រវាងប្រទេសទាំង២កម្ពុជា-តួកគីយ៉េ។ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍សង្កត់ធ្ងន់ លើការអញ្ជើញចូលរួមកិច្ចប្រជុំ COP31 ដែលជាព្រឹត្តិការណ៍សំខាន់ ដែលកម្ពុជាជាប្រទេសហត្ថលេខី បានត្រៀមលក្ខណៈ និងធ្វើការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមកិច្ចប្រជុំកំពូលអាកាសធាតុ COP31 ឆ្នាំ២០២៦នេះ ដោយផ្តោតលើការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ការថ្លែងពីគោលជំហររបស់កម្ពុជា ត្រូវបានផ្សារភ្ជាប់ទៅនឹងសកម្មភាពជាក់ស្តែង យុទ្ធសាស្ត្រថ្នាក់ជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ។ ឯកឧត្តមបានថ្លែងបន្ថែមថា កម្ពុជាបានរៀបចំ ព្រមទាំងបាននិងកំពុងអនុវត្តរបាយការណ៍រួមចំណែកជាតិ NDC 3.0 ដែលមានមហិច្ឆតា ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% នៅត្រឹមឆ្នាំ២០៣៥ និងឈានទៅប្រទេសអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ ជាមួយគ្ននេះ កម្ពុជាបានអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ផ្អែកសសរស្តម្ភ៣គឺលើ ភាពស្អាត (កាត់បន្ថយការប្រើថង់ប្លាស្ទិក ធ្វើការសំអាតអនាម័យ តាមមូលដ្ឋាន តាមផ្លូវជាតិ ) ភាពបៃតង (យុទ្ធនាការដាំកូនឈើ១លានដើមក្នុងមួយឆ្នាំ) និង ចីរភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ លើសពីនេះ កម្ពុជាជំរុញការលើកកម្ពស់ថាមពលស្អាត និងការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំពុលខ្យល់ជួយដល់បរិស្ថាន។


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm