
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំង Covid-19 ជាង ១លានដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី។
ខាងក្រោមនេះ ជាសុន្ទរកថាទាំងស្រុង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីប្រគល់-ទទួល អំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩(អាស្ត្រាហ្សេនីកា) ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋអ៊ីតាលី ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។


