គ្រូ និងសិស្ស អំពាវនាវសាធារណជនចូលរួមកម្មវីធី TVET Day ដើម្បីស្វែងយល់សារៈសំខាន់វិស័យបណ្តុះបណ្តាលជំនាញ

2026/06/10 11:54:33 pm        123

នៅសល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ (TVET Day) នឹងត្រូវរៀបចំឡើងនៅកោះពេជ្រ។ គ្រូ និងសិស្សវិស័យ ធីវ៉េត បានអំពាវនាវសាធារណជនទូទៅ ជាពិសេសសិស្ស និស្សិត និងអាណាព្យាបាល ចូលរួមឱ្យបានច្រើនកុះករនិងកុំបីខាន ដើម្បីស្វែងយល់អំពីសារៈសំខាន់នៃការអប់រំក្នុងវិស័យ ធីវ៉េត នេះ។

ឯកឩត្តម ជិន តារ៉ា នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី១០ ខែមិថុនានេះ ទាំងគ្រូបណ្តុះបណ្តាល និងសិស្ស និស្សិត នៃវិទ្យាស្ថាន បានត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមដាក់តាំងបង្ហាញស្នាដៃសិស្ស គំរូ និងសមិទ្ធផលជាច្រើនផ្សេងៗទៀត ក្នុងកម្មវិធីទិវាជាតិនាពេលខាងមុខនេះ។

ឯកឧត្តម បានបន្តថា វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ​ដែល​ហៅ​កាត់​ថា ធីវ៉េត នេះ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ដំណើរការ​កំណែទម្រង់សេដ្ឋកិច្ច ដែលជា​តួអង្គ​ដើម្បី​ធានា​នូវ​ការផ្គត់ផ្គង់​កម្លាំង​ពលកម្ម​ជំនាញ និង​សមត្ថភាព​ខ្ពស់​ ឱ្យ​ឆ្លើយតប​តម្រូវការ​ឧស្សាហកម្ម។ ឯកឧត្តម បានបន្ថែមទៀតថា ធីវ៉េត ក៏ជាស្ពានចម្លងមួយដែលប្រែក្លាយកម្លាំងពលកម្មអតិពលកម្ម ឱ្យទៅជាធនធានជំនាញពិតប្រាកដ ឬអ្នកបច្ចេកទេស ដែលមានសក្តានុពលបំផុតសម្រាប់តម្រូវការទីផ្សារការងារដ៏សម្បូរបែប ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

ក្រុមនិស្សិត ដែលកំពុងរៀនជំនាញ ធីវ៉េត និងត្រៀមដាក់តាំងបង្ហាញស្នាដៃមួយចំនួនក្នុងទិវាជាតិនេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលមានឱកាសចូលរួមកម្មវីធីនេះ ជាពិសេសការដាក់តាំងបង្ហាញនូវស្នាដៃដែលបានខិតខំរៀនសូត្រនាពេលកន្លងមកនេះ។ ជាមួយនេះ ក្រុមនិស្សិត បានអំពាវនាវឱ្យយុវជន សិស្សានុសិស្ស និស្សិត មាតាបិតា អាណាព្យាបាល និងសាធារណជនទូទៅ ចូលរួមឱ្យបានច្រើនកុះករ ដើម្បីទទួលបានព័ត៌មានសំខាន់ៗ ចំណេះដឹងថ្មីៗ ឱកាសរៀន និងឱកាសទទួលបានការងារធ្វើជាដើម។

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ នឹងត្រូវរៀបចំឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ក្នុងគោលបំណងដើម្បីបានបង្ហាញពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបចេ្ចកទេស និងវិជ្ជាជីវៈ មិនមែនជាជម្រើសទីពីរនោះទេ ប៉ុន្តែគឺជាជម្រើសដ៏ចម្បងសម្រាប់យុវជនដែលចង់ជោគជ័យក្នុងជីវិត្តក្នុងរយៈពេលខ្លីមានចីរភាព បរិយាបន្ន និងភាពធន់។ ទិវាជាតិនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ​៕

អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm