កំពង់ស្ពឺ ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ថ្លែងថា ខេត្តកំពង់ស្ពឺ កំពុងមានមោទនភាព ក្នុងការទាក់ទាញអ្នកវិនិយោគ នឹងត្រូវការកម្លាំងពលកម្មរាប់ពាន់អ្នកបន្ថែមទៀត ស្ថិតនៅក្នុងដំណាលនៃការរីករាលដាលជំងឺកូវីដ-១៩ នេះ ។
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីការ វិនិយោគ ស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ-១៩ នៅលើទឹកដីខេត្តកំពង់ស្ពឺ នៅថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១ នេះថា ខេត្តកំពង់ស្ពឺ គឺជាខេត្តមានសក្ដានុពលមួយ ក្នុងការជំរុញទាក់ទាញវិនិយោគឲ្យមកបណ្តាក់ទុននៅខេត្តនេះ ជាក់ស្តែងចាប់ពីពេលមាន វិបត្តិផ្ទុះឡើងនៃជំងឺកូវីដ-១៩ ខេត្តកំពង់ស្ពឺ នូវតែទទួលបានអ្នកវិនិយោគ និងត្រូវការកម្លាំងពលកម្មជាបន្តបន្ទាប់។
ឯកឧត្តម បន្តថា ជុំវិញនិងការវិនិយោគស្ថិតក្នុងវិបត្តិនេះវិញ, ខេត្តកំពង់ស្ពឺ នៅតែមានមោទនភាព ក្នុងការទាក់ទាញ វិនិយោគិនឲ្យមកបណ្តាក់ទុនថ្មីៗ ជាច្រើនបន្តបន្ទាប់ ក្នុងទឹកដីខេត្តកំពង់ស្ពឺ ដែលកត្តាទាំងនោះ បានកើតចេញនយោបាយ ដ៏ត្រឹមត្រូវ ជាពិសេសការជឿជាក់លើការដឹកនាំនៃប្រមុខរាជរដ្ឋាភិបាល។ ជាក់ស្តែងនៅពេលថ្មីៗនេះ អ្នកវិនិយោគមកពី ប្រទសចិន បានអះអាងថា ពួកគាត់នឹងនាំក្រុមហ៊ុនថ្មីៗ មកបណ្តាក់ទុននៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ចំនួន ២០ ក្រុមហ៊ុន នឹងត្រូវការកំលាំងពលកម្មប្រមាណចំនួន ៥ម៉ឺននាក់បន្ថែមទៀត ដើម្បីចូលចំណែកដល់ការអភិវឌ្ឍន៍នៅកម្ពុជា។ រោងចក្រទាំង២០ ភាគច្រើនជារោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើង។
ឯកឧត្តម វ៉ី សំណាង បានថ្លែងឲ្យដឹងថា ចាប់តាំងក្នុងវិបត្តិនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ មក រោងចក្រខេត្តកំពង់ ស្ពឺមានការបិទរោងចក្រខ្លះៗ។ បច្ចុប្បន្នខេត្តកំពង់ស្ពឺមានគម្រោងរោងចក្រជាង២០០ ក្នុងនោះ ១៥៣រោងចក្រកំពុងដំណើរការ និងមួយចំនួនទៀត កំពុងស្ថិតក្នុងការសាងសង់៕
អត្ថបទ៖ សុន រ៉ាឌី