នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សមាគមអភិវឌ្ឍនារីឥស្លាមកម្ពុជា (CIWODA) បានទទួល Himwami Turkish Cooperation and Coordination Agency (TIKA) តាមរយៈស្ថានទូតទួរគីប្រចាំព្រះរាជាណាចក្រកម្ពុជា សម្រាប់រៀបចំកញ្ចប់អាហារចែក ជូនបងប្អូនប្រជាពលរដ្ឋជិត ៤០០គ្រួសារ ស្ថិតក្នុងឃុំជ្រេស ស្រុកកំពង់ត្រឡាច។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។
ការចែកជូននូវកញ្ចប់អាហារនេះធ្វើឡើង ក្នុងការអបអរនៃការមកដល់របស់ខែរ៉ម៉ាឌនដ៏ពិសិដ្ឋរបស់ ឥស្លាម ដែលបានចាប់ផ្ដើមចាប់ពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ នេះតទៅ។





