តំបន់ទេសចរណ៍នៅគុយបា មានសភាពស្ងប់ស្ងាត់ខ្លាំង ស្របពេលជួបវិបត្តិសេដ្ឋកិច្ច

2026/06/11 01:59:54 am        37

សណ្ឋាគារ ភោជនីយដ្ឋាន សារមន្ទីរ និងដងផ្លូវដែលធ្លាប់មមាញឹកនៅក្នុងទីក្រុងឡាហាវ៉ាន់ របស់គុយបា បច្ចុប្បន្នគ្មានភ្ញៀវបរទេសនោះទេ ។

ដោយរងផលប៉ះពាល់ដោយសារកង្វះខាត ការដាច់ចរន្តអគ្គិសនី និងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ឧស្សាហកម្មគ្មានផ្សែងនៅក្នុងប្រទេសមួយនេះ ពុំដែលងើបរួចនោះទេ ចាប់តាំងពីការរីករាលដាលឆ្លងជំងឺ COVID-19រហូតមក ក្នុងនោះចំនួនភ្ញៀវទេសចរពុំដែលឈានដល់កម្រិតពាក់កណ្តាលនៃចំនួនភ្ញៀវទេសចរ ៤,៧៥នាក់ កាលពីឆ្នាំ ២០១៨ម្តងណាទេ ហើយស្ថានភាពកាន់តែអាក្រក់ខ្លាំងនៅក្នុងឆ្នាំនេះ ។

សហរដ្ឋអាមេរិក បាននិយាយបង្ហើបឲ្យដឹងពីលទ្ធភាពនៃសកម្មភាពយោធាប្រឆាំងនឹងគុយបា និងដាក់ទណ្ឌកម្មថ្មីលើរដ្ឋាភិបាលកុម្មុយនិស្តរបស់ប្រទេសកោះមួយនេះ ។

ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន គំរាមពិន័យជនបរទេសដែលធ្វើធុរកិច្ចជាមួយបុគ្គលរងទណ្ឌកម្ម ភាគច្រើននៃក្រុមហ៊ុនធ្វើដំណើរ បានចាកចេញ ឬកាត់បន្ថយសកម្មភាពរបស់ពួកគេលើប្រទេសកោះមួយនេះ ។

លោក Adianet Labrada គឺជាអ្នកតំណាងទីភ្នាក់ងារទេសចរណ៍គុយបា និយាយថា វិស័យទេសចរណ៍នៅគុយបា តែងតែស្ថិតក្នុងចំណោមវិស័យដែលរួមចំណែកសំខាន់បំផុតចំពោះសេដ្ឋកិច្ច ហើយនិងស្ថិតក្នុងចំណោមវិស័យដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារទណ្ឌកម្មរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ក្រុមហ៊ុនសណ្ឋាគារចំនួន ២ ដែលប្រតិបត្តិការនៅក្នុងប្រទេសគុយបា បានប្រកាសថា ពួកគេនឹងកាត់បន្ថយប្រតិបត្តិការរបស់ខ្លួន ខណៈក្រុមហ៊ុនសណ្ឋាគារបរទេសមួយទៀត ប្រកាសដកខ្លួនចេញទាំងស្រុង ។

ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិជាច្រើន បានផ្អាកការហោះហើររបស់ពួកគេផងដែរទៅកាន់ប្រទេសគុយបា ដោយលើកឡើងពីកង្វះខាតការផ្គត់ផ្គង់ប្រេងយន្តហោះ ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm