ក្រុមប្រជានេសាទតំបន់ហ្កាហ្សា និយាយថា ពួកគេប្រឈមនឹងសេចក្តីស្លាប់ ឬការឃាត់ខ្លួន ពេលដែលអ៊ីស្រាអែលរឹតត្បិតការចូលក្នុងសមុទ្រ ។
លោក Nidal al-Daour គឺជាអ្នកនេសាទមួយរូបនៅតំបន់ហ្កាហ្សានិយាយថា បើសិនជាពួកយើងចូលសមុទ្រ និងចាកចេញពីកំពង់ផែ អ្នកនឹងជួបនាវាចម្បាំង ឬទូកល្បាតយោធាអ៊ីស្រាអែល ។
លោកបន្តថា រាល់ថ្ងៃពេលដែលពួកយើងចេញទៅនេសាទត្រី ចម្ងាយត្រឹម ១០០ម៉ែត្រពីកំពង់ផែ ជោគវាសនារបស់ពួកយើងប្រឈមនឹងសេចក្តីស្លាប់ ការរងរបួស ឬការឃាត់ខ្លួនពីសំណាក់យោធាអ៊ីស្រាអែល ។
សូម្បីតែមុនសង្រ្គាមចាប់ផ្តើមពេលដែលក្រុមហាម៉ាសវាយប្រហារតំបន់ភាគខាងត្បូងអ៊ីស្រាអែលកាលពីខែតុលា ឆ្នាំ ២០២៣ ក្រុមប្រជានេសាទតំបន់ហ្កាហ្សា បានប្រឈមនឹងការរឹតត្បិតរបស់អ៊ីស្រាអែលដូចគ្នា ពេលដែលពួកគេចេញទៅនេសាទត្រីនៅក្នុងសមុទ្រ ។
គួរឲ្យដឹងថា វិបត្តិភាពអត់ឃ្លាននៅតំបន់ហ្កាហ្សា បានធូរស្រាលវិញ ចាប់តាំងពីគ្រោះទុរ្ភិក្ស ត្រូវបានប្រកាសនៅតំបន់មួយចំនួនក្នុងដែនដីដ៏តូចចង្អៀតមួយនេះ មុនពេលបទឈប់បាញ់ចូលជាធរមានកាលពីឆ្នាំមុន ៕