លោក Esmaeil Baghaei គឺជាអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់និយាយនៅថ្ងៃពុធនេះថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់នឹងមិនស្ទាក់ស្ទើរនោះឡើយ ក្នុងការការប្រទេសរបស់ខ្លួន បន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីយប់កន្លងទៅនៅតំបន់ឈូងសមុទ្រ រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ។
លោក Baghaei បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាធ្វើឲ្យអន្តរាយដល់ដំណើរការការទូត តាមរយៈសារផ្ទុយគ្នា ផ្លាស់ប្តូរគោលជំហរ និងបំពានបទឈប់បាញ់ម្តងហើយម្តងទៀត ហើយលោកនិយាយថា អ៊ីស្រាអែល ធ្វើឲ្យខូចដំណើរការផងដែរ តាមរយៈបំពានបទឈប់បាញ់ម្តងហើយម្តងទៀតនៅប្រទេសលីបង់ ។
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ពួកគេបានបើកការវាយប្រហារមីស៊ីល និងយានដ្រូនលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅប្រទេសហ៊្សកដានី គូវ៉ែត និងបារ៉ែន នាថ្ងៃពុធនេះ ជាការសងសឹកនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅជុំវិញច្រកសមុទ្រ Hormuz ។
ការវាយប្រហារគ្នាទៅវិញទៅមកនេះដែរ បានកើតមាន ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា អ៊ីរ៉ង់បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache មួយគ្រឿង នៅជិតច្រកសមុទ្រ Hormuz ធ្វើឲ្យវាក្លាយជាការកើនឡើងភាពតានតឹងខ្លាំង ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ យល់ព្រមបទឈប់បាញ់កាលពីខែមេសា ៕