អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova និយាយនៅថ្ងៃពុធនេះថា ជុំថ្មីនៃទណ្ឌកម្មរបស់សហភាពអឺរ៉ុប(EU) នឹងពុំសម្រេចគោលដៅរបស់ពួកគេនោះឡើយ ហើយទីក្រុងមូស្គូនឹងសងសឹកវិញ ។
អ្នកស្រីនិយាយថា អ្នកស្រីយល់ឃើញថា ទីក្រុងព្រុចសែល បដិសេធន៍មិនយល់ថា ទណ្ឌកម្មពុំអាចជោគជ័យបានឡើយ ហើយក៏មិនសម្រេចបានគោលដៅរបស់ពួកគេនោះដែរ ក្នុងការដាក់ឥទ្ធពលលើគោលនយោបាយអធិបតេយ្យភាពរបស់ពួកយើង ។
អ្នកស្រីបន្តថា បន្ទាប់ពីអឺរ៉ុបគ្មានសមត្ថភាពបញ្ឈប់ទណ្ឌកម្មបានទៀត ហើយនិងចាប់តាំងពីពួកគេគ្មានសមត្ថភាពធ្វើអ្វីផ្សេង ពួកគេគ្មានជម្រើសនោះទេ មានតែគំរាមពួកយើងជាមួយនឹងទណ្ឌកម្មថ្មី ដោយពុំដឹងថា ផលវិបាកនៃការរឹតត្បិតទាំងនេះ មានសម្រាប់ពួកគេខ្លួនឯងសោះ ។
គួរឲ្យដឹងថា កាលពីថ្ងៃអង្គារម្សិលមិញ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានបញ្ជាក់ថា គណៈកម្មការអឺរ៉ុប ត្រៀមខ្លួនរួចរាល់ ដើម្បីស្នើសុំកញ្ចប់ទណ្ឌកម្មទី ២១របស់ខ្លួន ប្រឆាំងនឹងរុស្ស៊ី ដោយមានគោលដៅលើវិស័យថាមពល ធនាគារ និងវិស័យនេសាទរបស់ពួកគេផងដែរ ។
លោកស្រី Von der Leyen និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកថា កញ្ចប់ទណ្ឌកម្មផ្តោតលើវិស័យជាច្រើនជាមួយផលប៉ះពាល់ខ្ពស់បំផុត ។
សូមបញ្ជាក់ថា គណៈកម្មការអឺរ៉ុប បានស្នើសុំឲ្យមានបំរាមផងដែរលើការនាំចូលទំនិញតម្លៃប្រហែល ៦៩,៤លានដុល្លារ រួមទាំងលោហៈ និងគ្រឿងបង្គុំ ដែលជាផ្នែកមួយនៃការកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីរុស្ស៊ី ៕