សហព័ន្ធ​កីឡា​គុន​ដាវ​យក​ការប្រកួត​ពាន​វេ​ស្ទើ​ន ដើម្បី​សាកល្បង​មន្ត្រី​បច្ចេកទេស​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2022/04/25 05:31:02 pm        123

​​គុន​ដាវ​៖ លោក ឃុ​ត សៀង ប្រធាន​បច្ចេកទេស​សហ​ព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជាបាន​បញ្ជាក់ថា ការប្រកួត​កីឡា​គុន​ដាវ​ពានរង្វាន់​វេ​ស្ទើ​នគឺជា​ការប្រកួត​ផ្លូវការ​មួយ​របស់​សហព័ន្ធ ហើយក៏​ជា​ឱកាស​ដើម្បី​សាកល្បង​សមត្ថភាព​មន្ដ្រី​បច្ចេកទេស និង​អាជ្ញាកណ្ដាល ដើម្បី​ធានាបាន​នូវ​សមត្ថភាព​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជាផងដែរ។​

​ការលើកឡើង​នេះ បន្ទាប់ពី​សហព័ន្ធ​បានរៀបចំ​ការប្រកួត​កីឡា​គុន​ដាវ​ពានរង្វាន់​វេ​ស្ទើ​នលើក​ទី​២ នៅ​កីឡដ្ឋាន​វេ​ស្ទើ​នកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។ ប៉ុន្ដែ​លោក​បានបង្ហាញ​នូវ​ផែនការ​ប្រកួត​មួយចំនួនទៀត ដើម្បី​សម្រួច​សមត្ថភាព​មន្ដ្រី​បច្ចេកទេស​បន្ថែម បន្ទាប់ពី​សហព័ន្ធ​បាន​មើលឃើញ​ចំណុច​ខ្វះខាត​ជាច្រើន ដែល​ត្រូវធ្វើ​ការដោះស្រាយ និង​បំពេញបន្ថែម​ឲ្យ​បាន​លឿន​បំផុត។​ ​ប្រធាន​បច្ចេកទេស​ដដែល​បន្ដថា ក្នុង​ឆ្នាំ​២០២២ នេះ សហព័ន្ធ​ត្រៀម​រៀបចំ​ការប្រកួត ២​ប្រភេទ​ទៀតក្នុង​ត្រីមាស​ទី​៣ និង​ត្រីមាស​ទី​៤ ពិសេស​រៀបចំ​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិនា​ខែវិច្ឆិកា ឆ្នាំ​២០២២ ដើម្បី​បង្កើន​បទពិសោធន៍ និង​ពង្រឹងសមត្ថភាព​របស់​មន្ដ្រី​បច្ចេកទេស​របស់ខ្លួន និង​ការត្រួតពិនិត្យ​សម្ភារ​ប្រកួត​ផងដែរ ដើម្បី​ឆ្លើយតប​នឹង​ផែនការ​យុទ្ធសាស្ដ្រ​របស់​សហព័ន្ធ ក្នុងការ​ត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​

​សម្រាប់​ការប្រកួត​ពានរង្វាន់​វេ​ស្ទើ​នឆ្នាំ​២០២២ នេះគឺមាន​កីឡាករ​-​កីឡាការិនី​ចុះឈ្មោះ​ចូលរួម ៦២​នាក់មកពី ៨​សាលាដោយ​ប្រកួត​លើ ២​វិញ្ញាសា។ ជា​លទ្ធផល​សម្រាប់​ការប្រកួត​វិញ្ញាសា​ដាវ​ធំ​ឯក​ត្ដ​ជន​បុរសលេខ​១ បាន​ទៅ​កីឡាករ សុខ ចាន់​ឬ​ទ្ធី មកពី​វិទ្យាល័យ​ជាស៊ីម សាមគ្គី​, លេខ​២ កីឡាករ ខឿន ទី​ម៉ា មកពី​វិទ្យាល័យ​ឥន្ទ្រ​ទេវី និង​មេដាយ​សំរឹទ្ធស្ទួន​បាន​ទៅ​កីឡាករ លាន ម៉ូ​សេ មកពី​វិទ្យាល័យជាស៊ីម សាមគ្គី និង​កីឡាករ ភារ​ក្ស ភា​រិ​ន មកពី​ក្លិប Glory។​ ​ដោយឡែក​មួយវិញទៀតគឺ​វិញ្ញាសា​ដាវ​ធំ​ឯកត្តជន​នារីដែល​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាការិនី រុំ ស្រី​ឡែ​ន មកពី​វិទ្យាល័យឥន្ទ្រ​ទេវី​, លេខ​២ កីឡាការិនី ប៉ែន ណា​រីតា មកពី​សាលា​អន្ដរជាតិ​វេ​ស្ទើ​ន និង​លេខ​៣ ស្ទួនបាន​ទៅ​កីឡាការិនី ប្រាក់ បញ្ញា​ទេវី មកពី​សាលា​អន្ដរជាតិវេ​ស្ទើ​ន និង​កីឡាការិនី ហៃ ស្រី​ស្រស់ មកពី​វិទ្យាល័យ​ជម្ពូ​វ័ន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        79
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        341
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        427

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm