
ក្រុមអ្នកជំនាញ និងក្រុមអ្នកស្រុកនិយាយថា កម្រិតទឹកនៅក្នុងបឹងធំបំផុតលំដាប់ទី ៣របស់ហុងគ្រី ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះទាបដល់កម្រិតថ្មីក្នុងរដូវក្តៅនេះ ដោយសារបម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងទឹកមិនបានល្អអស់រយៈពេលច្រើនទសវត្សរ៍ គំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ី និងវិស័យទេសចរណ៍ ។
ក្រុមអ្នកជំនាញនិយាយថា បឹង Velence ដែលស្ថិតនៅចម្ងាយ ៤០គ.មភាគខាងលិចទីក្រុង Budapest គឺជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយ ប៉ុន្តែកម្រិតទឹករបស់វា ក្នុងពេលឆាប់ៗនេះ អាចនឹងទាបខ្លាំង មិនអាចជិះទូកបាន ហើយការហែលទឹកលែង ពិតជាពេញនិយមខ្លាំងណាស់ ។

កាលពីប៉ុន្មានថ្ងៃមុននេះ គេឃើញក្មេងៗលេងលើដីខ្សាច់ដែលចូលទៅជ្រៅឆ្ងាយពីមាត់បឹងធ្លាប់មាន ខណៈទូកជួលទុកចោលនៅលើទីស្ងួត ឬលើដីខ្សាច់ ។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានជាតិគ្រប់គ្រងទឹកហុងគ្រី បានឲ្យដឹងថា កម្រិតទឹកបឹងត្រូវបានគេវាស់មានជម្រៅត្រឹម ៥៦សង់ទីម៉ែត្រប៉ុណ្ណោះនាថ្ងៃពុធនេះ នៅទីក្រុង Agard ពោលគឺមានកម្រិតត្រឹម ៣សង់ទីម៉ែត្រប៉ុណ្ណោះ ពីលើកម្រិតទាបជាប្រវត្តិសាស្រ្ត ៥៣សង់ទីម៉ែត្រ ដែលបានរកឃើញកាលពីឆ្នាំ ២០២២ ។
គួរឲ្យដឹងថា កាលពីឆ្នាំមុន ប្រទេសហុងគ្រី បានរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ហើយកាលពីដើមឆ្នាំ ២០២៦នេះ កម្រិតទឹកបឹងមានប្រហែល ៨០សង់ទីម៉ែត្រប៉ុណ្ណោះ ។
ក្រុមអ្នកជំនាញព្រមានថា ពេលគ្មានភ្លៀងធ្លាក់គ្រប់គ្រាន់ កម្រិតទឹកបឹងអាចនឹងធ្លាក់ចុះកន្លះសង់ទីម៉ែត្រជារៀងរាល់ថ្ងៃ ដែលវាអាចនឹងធ្លាក់ចុះទាបរហូតដល់ ៣០សង់ទីម៉ែត្រ នៅដំណាច់រដូវក្តៅ ៕