អ្នកតាំងលំនៅឋានអ៊ីស្រាអែល និងរដ្ឋមន្ត្រីស្តាំនិយមជ្រុល ត្រូវបានដាក់ទណ្ឌកម្មថ្មីដោយលោកខាងលិច។ ប៉ុន្តែក្រុមសិទ្ធិមនុស្ស និងអ្នកធ្វើយុទ្ធនាការប៉ាឡេស្ទីននិយាយថា វិធានការទាំងនេះបរាជ័យក្នុងការដោះស្រាយការជាប់ពាក់ព័ន្ធជាប្រព័ន្ធក្នុងការចូលកាន់កាប់ដែនដីប៉ាឡេស្ទីន។

ខណៈចំណាត់ការចុងក្រោយ ត្រូវបានរៀបចំឡើងជាជំហរដាច់ខាតប្រឆាំងអំពើហិង្សារបស់អ្នកតាំងលំនៅឋាន អ្នកវិភាគនយោបាយនិងអ្នកជំនាញផ្នែកច្បាប់អះអាងថា ការដាក់ដោយឡែកតួអង្គបុគ្គល នឹងជួយបង្វែរពីកង្វះការដាក់ទណ្ឌកម្មដោយស្ថាប័នដ៏ទូលំទូលាយប្រឆាំងរដ្ឋាភិបាលអ៊ីស្រាអែល។

កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ចក្រភពអង់គ្លេស រួមជាមួយប្រទេសអូស្ត្រាលី កាណាដា បារាំង នូវែលសេឡង់ និងន័រវែស បានប្រកាសពីទណ្ឌកម្មដែលត្រូវបានសម្របសម្រួលប្រឆាំងបណ្តាញផ្តល់ហិរញ្ញវត្ថុ និងការអនុវត្តអំពើហិង្សារបស់អ្នកតាំងលំនៅឋាន។ ចក្រភពអង់គ្លេស បានកំណត់គោលដៅលើអង្គភាពចំនួន៦ និងបុគ្គលម្នាក់ ខណៈប្រទេសបារាំងបានហាមឃាត់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich មេដឹកនាំក្រុមអ្នកតាំងលំនៅឋានបីនាក់ និងអ្នកតាំងលំនៅឋាន២១នាក់ មិនឱ្យចូលប្រទេស។
លោក Smotrich និងរដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយមជ្រុល លោក Itamar Ben-Gvir ត្រូវបានរិះគន់ដោយប្រទេសអឺរ៉ុបជាច្រើនកាលពីពេលមុនចំពោះវោហាសាស្ត្ររបស់ពួកគេប្រឆាំងពលរដ្ឋប៉ាឡេស្ទីន និងការគាំទ្រចំពោះអំពើហិង្សារបស់អ្នកតាំងលំនៅឋាន។