សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ

2026/06/11 11:53:49 am        126

យុវជន សេង សុខ​ហៀង សិស្សជំនាញអគ្គិ​សនី នៅវិទ្យាស្ថាន​ពហុបច្ចេកទេ​សព្រះកុសុមៈ (PPI) នៃក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានប​ង្កើតស្នា​ដៃន​វានុវត្តន៍ «ប្រព័ន្ធចំ​ណតឡានស្វ័យប្រ​វត្តិដោយប្រើការវិភាគរូ​បភាព» ដែលអាចស្គា​ល់ស្លាកលេខ​រថយន្ត ស្វែងរកទី​តាំង​ចំណត​ទំនេរ និងគណ​នាថ្លៃចត​ដោយ​ស្វ័យប្រ​វត្តិ ដើម្បីបង្កើ​នភាពងា​យស្រួល​ដល់អ្នកប្រើ​ប្រាស់ និង​ម្ចាស់អាជី​វកម្មចំណត​រថយន្ត។


លោក សេង សុខហៀង បានឱ្យដឹងថា ប្រព័ន្ធនេះប្រើប្រាស់កាមេរ៉ា និងបច្ចេកវិទ្យាវិភាគរូបភាព ដើម្បីស្កេន និងកត់ត្រាស្លា​កលេខ​រថយ​ន្ត​នៅ​ពេល​ចូល​ចំណត។ បន្ទាប់មក ប្រព័ន្ធនឹងបើករបាំងស្វ័យប្រវត្តិ និងណែនាំអ្នកបើកបរទៅកាន់កន្លែងចតដែលនៅទំនេរ ដោយ​បង្ហាញ​ព័ត៌មាន​តាម​ប្រព័ន្ធ​កុំព្យូ​ទ័រ។

លោកបន្តថា នៅពេលរថយន្តចាកចេញ ប្រព័ន្ធនឹងគណនារយៈពេលចត និងបង្ហាញចំនួនទឹកប្រាក់ដែលត្រូ​វបង់ដោយស្វ័យប្រវត្តិ។ ថ្លៃសេ​​វាត្រូវ​បាន​គ​ណនាតាមរយៈពេលចតជាក់ស្តែង ដែលជួយកាត់បន្ថយ​ការគណនាដោ​យដៃ និងបង្កើន​ភាពត្រឹមត្រូវក្នុងការគ្រប់គ្រងចំណូល។

យុវជនរូបនេះប​ញ្ជាក់ថា៖«បញ្ហាប្រឈមមួយដែលអ្នកបើកបរតែ​ងជួបប្រទះ គឺមិនដឹងថា​កន្លែងចតណា​នៅទំនេរ និងត្រូវចំ​ណាយពេ​លស្វែងរក។ ប៉ុន្តែជាមួយប្រព័ន្ធចំណតឆ្លាតវៃនេះ អ្នកប្រើប្រាស់អាចដឹងភ្លាមៗពីទីតាំងចំណតដែលមានស្រាប់ និងធ្វើដំណើរទៅ​កាន់ទីតាំង​នោះបា​ន​យ៉ាង​ឆាប់​រហ័ស​»។

ក្រៅពីផ្តល់ភាពងាយស្រួលដល់ម្ចាស់​រថយន្ត ប្រព័ន្ធនេះក៏ជួយកា​ត់បន្ថយតម្រូវការ​បុគ្គលិក​ប្រចាំចំណ​តផងដែរ ព្រោះ​ការកត់​ត្រាស្លាក​លេខ កា​រ​គណ​​នាថ្លៃសេវា និងកា​រគ្រប់គ្រងចំណតអាចដំ​ណើ​រការដោយស្វ័យប្រ​វត្តិ។ ជាពិសេ​ស ប្រព័ន្ធមា​នសមត្ថភា​ពត្រួតពិនិត្យចំនួនចំណតទំនេរ ហើយនឹងមិ​នអនុញ្ញាតឱ្យរ​ថយន្តចូលបន្ថែមទៀតនៅពេលចំណតពេញ។

សេង សុខហៀង បានបញ្ជាក់ថា គំនិត​បង្កើតគម្រោងនេះ ដើ​ម្បីបង្ហាញពីសមត្ថភាពរបស់យុវជន TVET និងជំរុញការយល់ដឹងរបស់សាធា​រណ​ជនអំពីកា​​រប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃក្នុង​ជីវភាព និងអាជីវកម្មនាពេលអនាគត៕

អត្ថបទដែលទាក់ទង

សម្ដេចធិបតី តែងតែប្រើយន្តការការទូតសកម្មដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន
2026/06/11 01:22:07 pm        2
គ្រប់វេទិកាពេលចុះមូលដ្ឋាន សម្ដេចតេជោ តែងរម្លឹកឱ្យយកចិត្តទុកដាក់ចំពោះគ្រួសារយុទ្ធជន និងអតីតយុទ្ធជន
2026/06/11 01:07:24 pm        3
ក្រសួងបរិស្ថានរំលឹកឱ្យប្រជាពលរដ្ឋទៅយកកូនឈើ ដោយឥតគិតថ្លៃ ដើម្បីដាំឱ្យទាន់រដូវវស្សាឆ្នាំ២០២៦ ខណៈកូនឈើនៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ខេត្តត្បូងឃ្មុំ បានបណ្តុះកូនឈើចំនួនជាង១លានដើមរួចហើយ
2026/06/11 12:45:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី តែងតែប្រើយន្តការការទូតសកម្មដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន

2026/06/11 01:22:07 pm
​គ្រប់វេទិកាពេលចុះមូលដ្ឋាន សម្ដេចតេជោ តែងរម្លឹកឱ្យយកចិត្តទុកដាក់ចំពោះគ្រួសារយុទ្ធជន និងអតីតយុទ្ធជន
2026/06/11 01:07:24 pm
​ក្រសួងបរិស្ថានរំលឹកឱ្យប្រជាពលរដ្ឋទៅយកកូនឈើ ដោយឥតគិតថ្លៃ ដើម្បីដាំឱ្យទាន់រដូវវស្សាឆ្នាំ២០២៦ ខណៈកូនឈើនៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ខេត្តត្បូងឃ្មុំ បានបណ្តុះកូនឈើចំនួនជាង១លានដើមរួចហើយ
2026/06/11 12:45:16 pm
​អ៊ីរ៉ង់ព្រមានថាកុំព្យាយាមឆ្លងកាត់ច្រកសមុទ្រហ័រមូស ខណៈប្រកាសបិទទាំងស្រុងក្រោយការវាយប្រហារថ្មីពីអាមេរិក
2026/06/11 12:37:57 pm
​នគរបាលបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក ទៅលើកសិករក្នុងអំឡុងការតវ៉ានៅប្រទេសបូលីវី
2026/06/11 12:35:44 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/10 11:45:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/11 04:31:40 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am