សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ បង្ក្រាបឃ្លាំងស្តុកសាច់បង្កក​ពីរទីតាំងម្សិលមិញ​រកឃើញ​សាច់​បង្កករាប់រយតោននាំចូលពីប្រទេសថៃ

2026/06/11 12:02:48 pm        433

សមត្ថកិច្ចចម្រុះ និងអាជ្ញាធររាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបឃ្លាំងស្តុកសាច់បង្កកចំនួន២ទីតាំង ដោយរកឃើញសាច់បង្កកជាច្រើនប្រភេទ និងមានទម្ងន់រាប់រយតោន។

កម្លាំងសមត្ថកិច្ចចម្រុះមកពីស្ថាប័នជាច្រើន សហការជាមួយអាជ្ញាធរខណ្ឌឫស្សីកែវ ខណ្ឌមាន​ជ័យ និងខណ្ឌសែនសុខ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យ​ឃ្លាំង​ស្តុក​សាច់​បង្កក ដែលមានដូចជា ប្រហិតសាច់ក្ដាម សាច់គោ សាច់បង្កង និងសាច់មាន់ទាជាដើម ក្រោយ​សង្ស័យថា សាច់បង្កកទាំងអស់ភាគច្រើន គឺនាំចូលមកពីប្រទេសថៃ។

ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និងបង្រ្កាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប. បានប្រាប់ BTV នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ឱ្យដឹងថា ដោយមានការទទួលព័ត៌មាន និងការស្នើសុំកិច្ច​សហការពី​អាជ្ញាធរ​ខណ្ឌសែនសុខ បានស្នើសុំកម្លាំងសហការពីអគ្គនាយដ្ឋាន ក.ប.ប ដោយយករថយន្ត​មន្ទីរ​ពិសោធន៍​ចល័ត​ទៅត្រួតពិនិត្យទីតាំងស្តុកសាច់បង្កកមួយកន្លែងនៅភូមិសំរោង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រួមគ្នាសហការជាមួយកម្លាំងចម្រុះមាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អាជ្ញាធរខណ្ឌនិងមូលដ្ឋាន មន្រ្តីបសុសត្វ ដឹកនាំដោយតំណាងស្ថាប័នអយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ ហើយការត្រួតពិនិត្យកំពុងដំណើរ​ការឃើញមានទំនិញ​ដែលដាក់​ក្នុង​ឃ្លាំង​មាន​ទូក្លា​ស្សេចំនួន៨ទូ ដោយបានបើកត្រួតពិនិត្យរួមគ្នា ឃើញមានសាច់មាន់ ជង្គង់មាន់ សាច់ទា សាច់​មាន់កិន និងសាច់គោជាដើម។

ឯកឧត្តម គឹម មាសសុខសីហា បានបន្តថា លទ្ធផលបឋម គឺកម្លាំងចម្រុះបានរកឃើញថា មានប្រភពនាំចូលពី៤គោលដៅ គឺប្រទេសប្រស៊ីល ឥណ្ឌា អូស្ត្រាលី និងពីប្រទេសចិន។ ក្រុមការងារកំពុងតែធ្វើការបន្តទៀត មិនទាន់មានរកឃើញប្រភពមកពីកន្លែងគោលដៅផ្សេងណានៅឡើយទេ ដោយមន្ត្រីជំនាញនាយកដ្ឋានមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប បានកំពុងតែយកគំរូតាមបច្ចេកទេស និងនីតិវិធី។

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានឱ្យដឹងថា ឃ្លាំងស្តុកសាច់បង្កកដ៏ធំដែលត្រូវបានត្រួតពិនិត្យស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឃ្លាំងនេះត្រូវបានប្រើប្រាស់ជាកន្លែងស្តុកសាច់បង្កក ក្នុងបរិមាណច្រើនរហូតដល់រាប់សិបតោនក្នុងមួយថ្ងៃ ហើយបន្តចែកចាយទៅកាន់ទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត។

លោក ជិន ប៊ុនធឿន បន្ថែមថា ទោះជាយ៉ាងណា មន្ត្រីជំនាញកំពុងត្រួតពិនិត្យ នឹងមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ ចំពោះលទ្ធផលយ៉ាងណាលោកនឹងជម្រាបជូននាពេលក្រោយ។

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានឱ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ថា កម្លាំងគណៈ បញ្ជាការឯកភាពខណ្ឌមានជ័យ សហការជាមួយលោក គង់ វុធ្ធី អនុប្រធាន ក.ប.ប. រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពី លោក លី គឹមស៊ាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងបង្កកសាច់ ចំនួន០២ទីតាំង ស្ថិតនៅភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប៉ុន្តែលទ្ធផលបែបណាលោក សេង គន្ធ មិនទាន់បញ្ជាក់នៅឡើយទេ៕ អត្ថបទ៖ វ៉ាន់ដា


អត្ថបទដែលទាក់ទង

សម្ដេចធិបតី តែងតែប្រើយន្តការការទូតសកម្មដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន
2026/06/11 01:22:07 pm        2
គ្រប់វេទិកាពេលចុះមូលដ្ឋាន សម្ដេចតេជោ តែងរម្លឹកឱ្យយកចិត្តទុកដាក់ចំពោះគ្រួសារយុទ្ធជន និងអតីតយុទ្ធជន
2026/06/11 01:07:24 pm        3
ក្រសួងបរិស្ថានរំលឹកឱ្យប្រជាពលរដ្ឋទៅយកកូនឈើ ដោយឥតគិតថ្លៃ ដើម្បីដាំឱ្យទាន់រដូវវស្សាឆ្នាំ២០២៦ ខណៈកូនឈើនៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ខេត្តត្បូងឃ្មុំ បានបណ្តុះកូនឈើចំនួនជាង១លានដើមរួចហើយ
2026/06/11 12:45:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី តែងតែប្រើយន្តការការទូតសកម្មដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន

2026/06/11 01:22:07 pm
​គ្រប់វេទិកាពេលចុះមូលដ្ឋាន សម្ដេចតេជោ តែងរម្លឹកឱ្យយកចិត្តទុកដាក់ចំពោះគ្រួសារយុទ្ធជន និងអតីតយុទ្ធជន
2026/06/11 01:07:24 pm
​ក្រសួងបរិស្ថានរំលឹកឱ្យប្រជាពលរដ្ឋទៅយកកូនឈើ ដោយឥតគិតថ្លៃ ដើម្បីដាំឱ្យទាន់រដូវវស្សាឆ្នាំ២០២៦ ខណៈកូនឈើនៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ខេត្តត្បូងឃ្មុំ បានបណ្តុះកូនឈើចំនួនជាង១លានដើមរួចហើយ
2026/06/11 12:45:16 pm
​អ៊ីរ៉ង់ព្រមានថាកុំព្យាយាមឆ្លងកាត់ច្រកសមុទ្រហ័រមូស ខណៈប្រកាសបិទទាំងស្រុងក្រោយការវាយប្រហារថ្មីពីអាមេរិក
2026/06/11 12:37:57 pm
​នគរបាលបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក ទៅលើកសិករក្នុងអំឡុងការតវ៉ានៅប្រទេសបូលីវី
2026/06/11 12:35:44 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/10 11:45:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/11 04:31:40 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am