ភាគហ៊ុនសកលធ្លាក់ចុះ ហើយក្រុមហ៊ុនបច្ចេកវិទ្យាបន្តខាតបង់ ខណៈការវាយប្រហារថ្មីអាមេរិក-អ៊ីរ៉ង់ធ្វើឱ្យប្រេងឡើងថ្លែ

2026/06/11 07:07:19 pm        36

ភាគហ៊ុនអាស៊ីបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ ដែលរងសម្ពាធដោយការសម្រុកលក់ចេញនៅ Wall Street បន្ទាប់ពីអំណានអតិផរណារបស់សហរដ្ឋអាមេរិកក្តៅជាងការរំពឹងទុក ខណៈការវាយប្រហារគ្នាជាថ្មីរវាងសហរដ្ឋអាមេរិក និង អ៊ីរ៉ង់ បានជំរុញឱ្យតម្លៃប្រេងកើនឡើង។

សន្ទស្សន៍ទូលំទូលាយបំផុតរបស់ MSCI នៃភាគហ៊ុនអាស៊ី-ប៉ាស៊ីហ្វិក នៅខាងក្រៅប្រទេសជប៉ុន (.MIAPJ0000PUS) បើកផ្ទាំងជួញដូរថ្មីដោយធ្លាក់ចុះ ០,៩ % ដឹកនាំដោយការធ្លាក់ចុះ ៣% នៅក្នុងផ្សារភាគហ៊ុន KOSPI របស់កូរ៉េខាងត្បូងក្នុងការជួញដូរថ្មី។តម្លៃផ្សារភាគហ៊ុន e-mini S&P 500 របស់អាមេរិកបានធ្លាក់ចុះ០,៣%។

យោធាសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធថា អាមេរិកបានបើកការវាយប្រហារជុំថ្មីប្រឆាំងគោលដៅជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតី Donald Trump បានសន្យាថានឹងវាយប្រហារថ្មី ប្រសិនបើមិនមានកិច្ចព្រមព្រៀងសន្តិភាពសម្រេចបានទេនោះ។ អ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្រ Hormuz ជាការឆ្លើយតបផងដែរ។ តម្លៃប្រេងឆៅ Brent បានកើនឡើង ២% ដល់ ៩៤,៩៣ ដុល្លារក្នុងមួយបារ៉ែល ខណៈការជួញដូរបានបន្តនៅអាស៊ី។

ក្រុមអ្នកយុទ្ធសាស្ត្រជឿថា ភាគហ៊ុនអាស៊ីដែលបានកើនឡើងខ្លាំងបំផុតក្នុងរយៈពេលពីរខែកន្លងមកនេះ ទំនងជានឹងបន្តការខាតបង់ថ្មីៗនេះ ខណៈទីផ្សារសួរថាតើការរំពឹងទុកខ្ពស់សម្រាប់កំណើនប្រាក់ចំណូលដែលបានជំរុញឱ្យទទួលបានប្រាក់ចំណេញ អាចរក្សាគង់បានដែរឬទេ។

ជាមួយគ្នានោះប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ ខណៈការវាយប្រហារថ្មីរបស់ អាមេរិកនៅមជ្ឈិមបូព៌ាបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍មនុស្សទូទាំងពិភពលោក ទន្ទឹមការកើនឡើងនៅក្នុងខែឧសភា អតិផរណាអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបីឆ្នាំ ធ្វើឱ្យវិនិយោគិនមានអារម្មណ៍មិនស្រួលអំពីទស្សនវិស័យគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលសហព័ន្ធ។តម្លៃផ្សារហ៊ុន Tokyo, Hong Kong, Shanghai, Singapore, Sydney, Wellington និងទីក្រុងTaipeiរបស់កោះតៃវ៉ាន់ក៏បានធ្លាក់ចុះផងដែរ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am       
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm