អាជ្ញាធរអាកាសចរណ៍ស៊ីវិលប្រទេសកូវ៉ែតបាននិយាយថា ទិន្នន័យតាមដានជើងហោះហើរ បានបង្ហាញថាយន្តហោះជាច្រើនគ្រឿងត្រូវបានបង្វែរទិសដៅពីអាកាសយានដ្ឋានអន្តរជាតិកូវ៉ែត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនានេះ ខណៈបានបិទដែនអាកាសរបស់ខ្លួនជាបណ្តោះអាសន្នដោយសារតែការវាយប្រហាររបស់អ៊ីរ៉ង់។

ការថតអេក្រង់នៅលើគេហទំព័រតាមដានជើងហោះហើរ Flightradar24 បានចាប់យកការរំខានចំពោះដែនអាកាសប្រទេសកូវ៉ែត ដោយជើងហោះហើរជាច្រើនត្រូវបានបង្វែរទិសដៅពីតំបន់នោះ។
កងទ័ពប្រទេសកូវ៉ែត បានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានធ្វើការស្ទាក់ចាប់ការដាក់គោលដៅរបស់សត្រូវនៅលើដែនអាកាស។

កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានបើកការវាយប្រហារប្រឆាំងលើគោលដៅយោធាសហរដ្ឋអាមេរិកចំនួន១៨កន្លែងនៅមូលដ្ឋានកងទ័ពអាកាសនៅប្រទេសកូវ៉ែត និងប្រទេសបារ៉ែន។