អ្នក​រៀបចំ​ព្រឹត្តិការណ៍ Khmer Rally Raid Practice រំពឹង​ជោគជ័យ ទោះ​បី​រៀបចំ​ដោយ​ខ្មែរ​សុទ្ធ​ក៏​ដោយ

2022/04/25 05:54:19 pm        850

​ប្រណាំង​យានយន្ត៖ លោក ហូ សិទ្ធី​គុណ អនុប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា និង​ជា​ភ្នាក់ងារ​រៀបចំ​ការ​ប្រណាំង​យានយន្ត KARA បាន​បង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់​ ចំពោះ​ការរៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ Khmer Rally Raid Practice 2022 ដោយ​ក្រុមការងារ​បច្ចេកទេស​ខ្មែរ​សុទ្ធសាធ​នា​ថ្ងៃ​ទី​១៤-១៥ ខែ​ឧសភា​ខាងមុខ​នឹង​ទទួល​បាន​ជោគជ័យ និង​ពុំ​មាន​កង្វល់​អ្វី​ឡើយ។​

​លោក​បាន​លើក​ឡើង​បែបនេះ​នៅ​ក្នុង​កម្មវិធី​ជួបជុំ និង​ធ្វើ​បទ​បង្ហាញ​ដល់​អ្នកចូលរួម ពិសេស​កីឡាករ​-​កីឡា​ការិនី​ក្មេងខ្ចីដើម្បី​បាន​យល់​ច្បាស់​អំពី​លក្ខខណ្ឌ​បច្ចេកទេស និង​លក្ខន្តិកៈ​នៃ​ការប្រកួតមុន​ឈាន​ដល់​ការប្រកួត​ផ្លូវការ ដ្បិត​ព្រឹត្តិការណ៍​នេះផ្ដោត​សំខាន់​លើ​ការអភិវឌ្ឍន៍​វិស័យ​កីឡា​យានយន្ត​កម្ពុជា ពិសេស​អ្នក​ទើប​ហ្វឹកហាត់​កីឡា​មួយ​នេះ ក៏ដូចជា​រួមចំណែក​ផ្សព្វផ្សាយ​ពី​តំបន់​ធម្មជាតិ សហគមន៍ និង​តំបន់​ទេសចរណ៍​ផ្សេងៗនៅ​កម្ពុជា​ទៀត​ផង​។​​​

​សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រណាំង​យានយន្ដ​ឆ្លងកាត់​ឧបសគ្គ Khmer Rally Raid Practice 2022 គ្រោង​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញទៅ​ខេត្តកំពត ហើយ​ចេញពី​ខេត្តកំពតមក​បញ្ចប់​នៅ​រាជធានី​ភ្នំពេញ​វិញ ក្រោម​ការគាំទ្រ​របស់​ក្រសួងបរិស្ថាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​សហព័ន្ធ​កីឡា​យានយន្ដ​កម្ពុជា។ តាម​គម្រោងការ​ប្រកួត​នេះកំណត់​ម៉ូតូ ២០​គ្រឿង និង​រថយន្ដ ២០​គ្រឿង​ចូលរួម តែដោយសារ​មានការ​ចុះឈ្មោះ​ចូលរួម​លើស​ការរំពឹងទុក គណៈកម្មការ​រៀបចំ​កំពុង​ពិភាក្សា និង​បំបែក​ជា​វិញ្ញាសា​ផ្សេងៗដើម្បី​ផ្ដល់ឱកាស​ឲ្យ​កីឡាករ​-​កីឡាការិនី​ទាំងអស់​បាន​ចូលរួម ពិសេស​កីឡាករ​-​កីឡាការិនី​ក្មេងខ្ចី​តែម្ដង​៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm