រយៈពេល៥ខែឆ្នាំនេះ កម្ពុជានាំចេញទៅអាមេរិកមានទឹកប្រាក់ជាង ៥,៧ ពាន់លានដុល្លារ កើនជាង ៣១%

2026/06/11 02:28:00 pm        266

ទីផ្សារសហរដ្ឋអាមេរិកបានស្រូបយកមុខទំនិញរបស់កម្ពុជា នៅក្នុងយៈពេល៥ខែ ក្នុងឆ្នាំ២០២៦នេះ មានទឹកប្រាក់សរុបជាង ៥,៧ ពាន់លានដុល្លារអាមេរិក កើនជាង ៣១ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ ដែលជាទីផ្សារធំបំផុតជួយគាំទ្រដល់ការនាំចេញ ទំនិញរបស់កម្ពុជា។

ជុំវិញទីផ្សារនាំចេញទំនិញរបស់កម្ពុជាឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការនាំចេញរបស់កម្ពុជាមានកំណើនកើន ឡើងជាបន្តបន្ទាប់ គាំទ្រដល់ការរីកលូតលាស់សេដ្ឋកិច្ចជាតិ និងបានបង្ហាញឱ្យឃើញពីកិច្ចដំណើរការអាជីវកម្មក្នុងស្រុក នៃការរីកលូតលាស់ នៃសេដ្ឋកិច្ច និងក៏ជាការបង្ហាញដល់ទំនុកចិត្តរបស់វិនិយោគិនជាតិនិងអន្តរជាតិ ក្នុងការបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ទោះបី ការដាក់ចេញនូវពន្ធបដិកាគយសរបស់សហរដ្ឋអាមេរិកមិនទាន់មានច្បាស់លាស់ក៏ដោយ។

ជាក់ស្តែងការនាំទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ២០២៦ នេះ មានទឹកប្រាក់សរុបជាង ៥,៧ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៣១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ (ដែលមានទឹកប្រាក់ជាង ៤,៣ ពាន់លានដុល្លារប៉ុណ្ណោះ) ចំណែកការនាំចូលពីសហរដ្ឋអាមេរិកវិញ នៅក្នុងរយៈពេលនេះដែរ មានទឹកប្រាក់ជាង ២៣១ លានដុល្លាអាមេរិក កើន ៩២% ធៀបរយៈពេល ដូចគ្នាឆ្នាំ២០២៥។ ចំពោះទំនិញដែលគាំទ្រដល់ការនាំចេញរបស់កម្ពុជារួមមាន៖ សម្លៀកបំពាក់, ស្បែកជើង ការបូប សម្ភារៈសម្រាប់ការធ្វើ ដំណើរ ការនាំចេញផលិតផលពី កសិកម្ម និងផ្សេងៗទៀត ពោលគឺទីផ្សារសហរដ្ឋអាមេរិកបានកំពុងជួយជ្រោមជ្រែងដល់ការនាំចេញ និងឈរ ក្នុងលំដាប់ទី១ នៃការនាំចេញទំនិញសរុបរបស់កម្ពុជា។  

ក្រៅពីការនាំចេញទៅទីផ្សារអាមេរិក, កម្ពុជានៅមានទីផ្សារសំខាន់ៗផ្សេងទៀតដូចជា នៅក្នុងរយៈពេល ៥ ខែនេះ កម្ពុជានាំចេញទៅ វៀតណាមមានទឹកប្រាក់ជាង ២,៣ ពាន់លានដុល្លារ កើនជិត ១៤%, ជប៉ុនជាង ៧៦៦ លានដុល្លារ កើនជាង ២០%, ចិន ៧៥៣ លានដុល្លារ កើនជិត ១៩%, កាណាដាជិត ៥០០ លានដុល្លារ កើនជាង ១%, អេស្បាញ ជិត ៤៧០ លានដុល្លារ កើន ១៣%, ហូឡង់ ៤០៨ លានដុល្លារ កើន ១៤% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥, ក្រៅពីនេះកម្ពុជាក៏មានទីផ្សារផ្សេងៗទៀតដែលជួយគាំទ្រដល់ការនាំចេញផងដែរ។

សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់សរុបជាង ៣០ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៩% ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់សរុបជាង ១៤ ពាន់លានដុល្លារ កើនឡើង ១៩% ខណៈការនាំចូលពីអាមេរិកមានចំនួនជាង ១៦ ពាន់លានដុល្លារអាមេរិក កើនជាង ១៩% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

រយៈពេល៥ខែឆ្នាំនេះ កម្ពុជានាំចេញទៅអាមេរិកមានទឹកប្រាក់ជាង ៥,៧ ពាន់លានដុល្លារ កើនជាង ៣១%
2026/06/11 04:18:40 pm        1
អគ្គនាយកគយ និងសម្ព័ន្ធ FASMEC បើកវេទិកាជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង
2026/06/11 02:44:20 pm        1
រយៈពេល៥ខែឆ្នាំនេះ កម្ពុជានាំចេញទៅអាមេរិកមានទឹកប្រាក់ជាង ៥,៧ ពាន់លានដុល្លារ កើនជាង ៣១%
2026/06/11 02:28:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងត្បូងពិន័យក្រុម​ហ៊ុន​ Coupang  ៤០៩លានដុល្លារ ដោយសារ​ការរំលោភច្បាប់ទិន្នន័យរបស់ប្រទេស

2026/06/11 04:29:52 pm
​ប្រទេសចំនួន ២២ ដាស់​តឿន​អ៊ីរ៉ង់ឲ្យ​បញ្ឈប់សកម្មភាព​ឧក្រិដ្ឋ​ លើដែន​ដី​របស់​ពួក​គេ​
2026/06/11 04:23:11 pm
​រយៈពេល៥ខែឆ្នាំនេះ កម្ពុជានាំចេញទៅអាមេរិកមានទឹកប្រាក់ជាង ៥,៧ ពាន់លានដុល្លារ កើនជាង ៣១%
2026/06/11 04:18:40 pm
​លោក Hegseth៖ អាមេរិកនឹងទម្លាក់គ្រាប់បែកលើ «ទីតាំងសំខាន់ៗ» នៅអ៊ីរ៉ង់ នា​ថ្ងៃទី១០ ខែមិថុនា
2026/06/11 04:16:59 pm
​កោះ​តៃវ៉ាន់ប្រាប់​ថា អធិបតេយ្យភាពរបស់ខ្លួនមិនអាច «រំលោភ» បាន​ឡើយ​ ខណៈចិនបញ្ចប់ការល្បាត
2026/06/11 04:14:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/10 11:45:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/11 04:31:40 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am