បាល់ទាត់ពិភពលោក ២០២៦៖ ម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូងត្រៀមរួចរាល់ក្នុងការជួបគ្នាប្រកួតបើកឆាកម្តងទៀត

2026/06/11 03:18:15 pm        420

១៦ ឆ្នាំមុនអាហ្រ្វិកខាងត្បូងក្នុងនាមជាម្ចាស់ផ្ទះបាល់ទាត់ពិភពលោក ២០១០ ដែលជាព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដំបូងបំផុតនៅលើទឹកដីអាហ្វ្រិក មានការប្រកួតបើកឆាករបស់ខ្លួនទល់នឹងក្រុមបាល់ទាត់ម៉ិកស៊ិកដោយនៅពេលនោះបញ្ចប់ទៅដោយលទ្ធផល ១-១។

ក្រុមអាហ្វ្រិកខាងត្បូងដែលមានរហ័សនាម “Bafana Bafana” បានវិលត្រឡប់មកកាន់វេទិកាបាល់ទាត់ពិភពលោកជាថ្មី បន្ទាប់ពីអវត្តមានអស់រយៈពេលជាច្រើនឆ្នាំ ចាប់តាំងពីពួកគេធ្វើជាម្ចាស់ផ្ទះឆ្នាំ ២០១០ នៅលើទឹកដីខ្លួនឯង។

ទោះជាយ៉ាងណា ការត្រៀមខ្លួនរបស់ក្រុមអាហ្វ្រិកខាងត្បូងបានជួបឧបសគ្គមួយចំនួន ដោយសារបញ្ហាទិដ្ឋាការ ដែលបណ្តាលឱ្យសមាជិកមួយចំនួននៃក្រុមធ្វើដំណើរមកដល់យឺតជាងការគ្រោងទុក។ បញ្ហានេះបានធ្វើឱ្យពួកគេខាតបង់ពេលវេលាសំខាន់សម្រាប់ការសម្របខ្លួនទៅនឹងអាកាសធាតុ និងបរិយាកាសនៅតំបន់កណ្តាលប្រទេសម៉ិកស៊ិក។

ការប្រកួតនេះក៏បានរំលឹកដល់អនុស្សាវរីយ៍ World Cup 2010 ផងដែរ នៅពេលអាហ្វ្រិកខាងត្បូង និងម៉ិកស៊ិក បានប្រកួតស្មើគ្នា ១-១ ក្នុងការប្រកួតបើកឆាកនៅទីក្រុង Johannesburg។

ការប្រកួតក្នុងពូល A រវាងអាហ្វ្រិកខាងត្បូង និងម៉ិកស៊ិក នាថ្ងៃទី១១ ខែមិថុនា នឹងក្លាយជាការវិលត្រឡប់របស់កីឡដ្ឋាន Azteca មកកាន់ឆាក World Cup ជាថ្មី បន្ទាប់ពីធ្លាប់ធ្វើជាម្ចាស់ផ្ទះការប្រកួតនៅឆ្នាំ ១៩៧០ និង ១៩៨៦។

គ្រូបង្វឹកក្រុមជម្រើសជាតិម៉ិកស៊ិកលោក Javier Aguirre បានរំលឹកអនុស្សាវរីយ៍ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ១៩៨៦ ដែលប្រទេសម៉ិកស៊ិកធ្វើជាម្ចាស់ផ្ទះ ខណៈលោកកំពុងត្រៀមដឹកនាំក្រុមជាតិចូលប្រកួតបើកឆាក World Cup 2026 ទល់នឹងក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូង។

អតីតកីឡាករវ័យ ៦៧ ឆ្នាំរូបនេះ ធ្លាប់ជាសមាជិកក្រុមជម្រើសជាតិម៉ិកស៊ិកនៅ World Cup 1986 និងបានចូលលេងក្នុងការប្រកួតបើកឆាកទល់នឹងបែលហ្ស៊ិក នៅកីឡដ្ឋាន Azteca ដ៏ល្បីល្បាញ។

លោក Aguirre បានបញ្ជាក់ថា លោកកំពុងព្យាយាមផ្ទេរទំនុកចិត្ត និងបទពិសោធន៍ដែលលោកធ្លាប់មានកាលពីឆ្នាំ 1986 ទៅកាន់កីឡាករជំនាន់ថ្មី ខណៈការប្រកួតបើកឆាកនៅចំពោះមុខអ្នកគាំទ្រជាង ៨០,០០០ នាក់ មិនមែនពឹងផ្អែកតែលើសមត្ថភាពបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែទាមទារឱ្យកីឡាករមានតុល្យភាពផ្លូវចិត្តល្អផងដែរ៕ អត្ថបទ៖នាង សុភាវុធ



 

អត្ថបទដែលទាក់ទង

បាល់ទាត់ពិភពលោក ២០២៦៖ ម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូងត្រៀមរួចរាល់ក្នុងការជួបគ្នាប្រកួតបើកឆាកម្តងទៀត
2026/06/11 03:18:15 pm        2
បាល់ទាត់ពិភពលោក ២០២៦៖ អាជ្ញាកណ្ដាលបន្តហ្វឹកហាត់នៅសហរដ្ឋអាមេរិក ខណៈអាជ្ញាកណ្ដាលសូម៉ាលីត្រូវបដិសេធការចូលប្រទេស
2026/06/11 03:03:27 pm        1
កម្ពុជានឹងរៀបចំទិវាអូឡាំពិក និងវេទិកាអត្តពលិកជាតិជាថ្មី នាចុងខែនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
2026/06/11 02:54:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងត្បូងពិន័យក្រុម​ហ៊ុន​ Coupang  ៤០៩លានដុល្លារ ដោយសារ​ការរំលោភច្បាប់ទិន្នន័យរបស់ប្រទេស

2026/06/11 04:29:52 pm
​ប្រទេសចំនួន ២២ ដាស់​តឿន​អ៊ីរ៉ង់ឲ្យ​បញ្ឈប់សកម្មភាព​ឧក្រិដ្ឋ​ លើដែន​ដី​របស់​ពួក​គេ​
2026/06/11 04:23:11 pm
​រយៈពេល៥ខែឆ្នាំនេះ កម្ពុជានាំចេញទៅអាមេរិកមានទឹកប្រាក់ជាង ៥,៧ ពាន់លានដុល្លារ កើនជាង ៣១%
2026/06/11 04:18:40 pm
​លោក Hegseth៖ អាមេរិកនឹងទម្លាក់គ្រាប់បែកលើ «ទីតាំងសំខាន់ៗ» នៅអ៊ីរ៉ង់ នា​ថ្ងៃទី១០ ខែមិថុនា
2026/06/11 04:16:59 pm
​កោះ​តៃវ៉ាន់ប្រាប់​ថា អធិបតេយ្យភាពរបស់ខ្លួនមិនអាច «រំលោភ» បាន​ឡើយ​ ខណៈចិនបញ្ចប់ការល្បាត
2026/06/11 04:14:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/10 11:45:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/11 04:31:40 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am