អាជ្ញាធរអ៊ីរ៉ាក់បានប្រកាសនៅថ្ងៃពុធថា ពួកគេបានទទួលទិន្នន័យស្តីពីអាវុធដែលជាកម្មសិទ្ធិរបស់ក្រុមគាំទ្រអ៊ីរ៉ង់ ដែលជាជំហានដំបូងក្នុងផែនការធ្វើសមាហរណកម្មក្រុមនេះ និងក្រុមផ្សេងទៀត ទៅក្នុងកងកម្លាំងរដ្ឋ។
ការសម្រេចនេះ កើតឡើងមួយសប្តាហ៍បន្ទាប់ពីក្រុមគាំទ្រអ៊ីរ៉ង់ពីរ គឺ Kataeb Imam Ali និង Asaib Ahl Al-Haq បានប្រកាសថា ពួកគេនឹងប្រគល់ការគ្រប់គ្រងកងពលតូចរបស់ពួកគេនៅក្នុងកងកម្លាំងចល័តប្រជាប្រិយទៅឲ្យរដ្ឋ។

អតីតយោធាប៉ារ៉ា ដែលត្រូវបានគេស្គាល់ផងដែរថា ជាកងកម្លាំងចល័តប្រជាប្រិយ (PMF) គឺជាក្រុមឆត្រមួយដែលបង្កើតឡើងដោយក្រុមប្រដាប់អាវុធរាប់សិបដែលមានទំនាក់ទំនងខុសៗគ្នាទៅនឹងអ៊ីរ៉ង់។
ក្រុមប្រព័ន្ធផ្សព្វផ្សាយសន្តិសុខរបស់រដ្ឋាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«លោកឧត្តមសេនីយ៍ទោ Qais Al-Muhammadawi បានត្រួតពិនិត្យការប្រគល់ឯកសារ និងទិន្នន័យទាំងអស់ដែលទាក់ទងនឹងបុគ្គលិក អាវុធ ឧបករណ៍ និងយានយន្តដែលជាកម្មសិទ្ធិរបស់ក្រុម Kataeb Imam Ali»៕
