បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានបដិសេធរបាយការណ៍អំពីការវាយប្រហារដោយជោគជ័យរបស់អ៊ីរ៉ង់លើនាវាចម្បាំងអាមេរិកមួយគ្រឿង នៅក្នុងច្រកសមុទ្រហ័រមូស។
CENTCOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ប្រភពប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ កំពុងអះអាងថា អ៊ីរ៉ង់បានវាយប្រហារនាវាចម្បាំងអាមេរិកមួយគ្រឿង នៅក្នុងច្រកសមុទ្រហ័រមូស។ ពុំមាននាវាចម្បាំងអាមេរិកណាមួយ ត្រូវបានវាយប្រហារនោះទេ»។
នាពេលមុននេះ សារព័ត៌មាន Nournews បានរាយការណ៍ថា អ៊ីរ៉ង់បានធ្វើការវាយប្រហារលើគោលដៅរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ដើម្បីសងសឹកចំពោះការវាយប្រហារដោយទីក្រុងវ៉ាស៊ីនតោន។ គោលដៅទាំងនោះ ត្រូវបានគេរាយការណ៍ថា រួមមាននាវាចម្បាំងអាមេរិកនៅក្នុងច្រកសមុទ្រហ័រមូស៕

