ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន ខណៈខេត្តកំពុងកសាងមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនធំជាងគេលើផ្ទៃដី៥០ហិកតា

2026/06/12 02:53:57 am        144

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលុបបំបាត់បទល្មើសឆបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ឬ «ស្កេមអនឡាញ (Online Scams)» ឱ្យអស់ពីទឹកដីតំបន់ព្រំដែនមួយនេះ ខណៈខេត្តកំពុងតែដំណើរការកសាងមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនដ៏ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានផ្ទៃដីរហូតដល់ទៅ ៥០ហិកតា។ ការប្រកាសការប្ដេជ្ញាចិត្ត និងការបង្ហាញវឌ្ឍនភាពការងារដ៏សំខាន់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាការងារ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នេះ រវាងគណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ឬ ហៅកាត់ថា   គណៈកម្មការទី៦ ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ ជាមួយនឹងរដ្ឋបាលខេត្តស្វាយរៀង ដែលដឹកនាំដោយ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត។

បេសកកម្មការងាររបស់គណៈកម្មការទី៦ នៃរដ្ឋសភា នាឱកាសនេះ គឺធ្វើឡើងដើម្បីតាមដាន និងវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌នៅថ្នាក់ក្រោមជាតិ ដោយផ្តោតសំខាន់លើច្បាប់ចំនួនពីរ គឺច្បាប់ស្តីពីកាតព្វកិច្ចយោធា និងច្បាប់ស្តីពីស្កេមអនឡាញ ព្រមទាំងតាមដានវឌ្ឍនភាពនៃការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងគោលដៅពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋនៅមូលដ្ឋាន។ ក្រោយពីបានស្តាប់របាយការណ៍វឌ្ឍនភាពការងាររបស់ខេត្តរួចមក ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះរដ្ឋបាលខេត្តស្វាយរៀង ដែលសម្រេចបានលទ្ធផលការងារយ៉ាងលេចធ្លោ ជាពិសេសសកម្មភាពបង្ក្រាបបទល្មើសស្កេមអនឡាញប្រកបដោយប្រសិទ្ធភាពខ្ពស់ នាពេលកន្លងមក។

ដើម្បីពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែរឹងមាំបន្ថែមទៀត គណៈកម្មការទី៦ រដ្ឋសភា បានផ្តល់នូវអនុសាសន៍ណែនាំគន្លឹះមួយចំនួន ដល់រដ្ឋបាលខេត្ត ដោយក្នុងនោះត្រូវបន្តជំរុញការផ្សព្វផ្សាយ និងបង្កើនការអប់រំដល់ប្រជាពលរដ្ឋ សិស្ស-និស្សិត ឱ្យយល់ដឹងច្បាស់ពីល្បិចកលបោកប្រាស់តាមប្រព័ន្ធអនឡាញ។ ទន្ទឹមនឹងនេះ ត្រូវពង្រឹងការអប់រំច្បាប់ស្តីពីកាតព្វកិច្ចយោធា ដោយពន្យល់ស្រទាប់យុវជនឱ្យយល់ពីតម្លៃនៃការចូលរួមការពារជាតិ និងការបណ្តុះបណ្តាលវិន័យខ្លួនឯង ព្រមទាំងបន្តយុទ្ធនាការបង្ក្រាបក្រុមក្មេងទំនើង បទល្មើសគ្រឿងញៀន និងការទន្ទ្រានធនធានធម្មជាតិ ឱ្យបានកាន់តែម៉ឺងម៉ាត់បំផុត។

ជាការឆ្លើយតប ថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្វាយរៀង បានទទួលយកនូវរាល់អនុសាសន៍ណែនាំដ៏មានតម្លៃទាំងអស់នោះទៅអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការស្វែងរក និងបោសសម្អាតបទល្មើសស្កេមអនឡាញ ឱ្យអស់ពីមូលដ្ឋាន ដើម្បីធានាបាននូវសន្តិសុខ ស្ថិរភាព និងភាពសុខសាន្តពេញលេញជូនប្រជាពលរដ្ឋ៕

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        84
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        109
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm