ក្រុមហ៊ុនវិនិយោគរបស់ចិនចំនួន៣ សុំស្វែងយល់ពីសម្តេចតេជោ នូវបរិយាកាសវិនិយោគនៅកម្ពុជា

2022/04/25 06:56:38 pm        1.0 K

ភ្នំពេញ៖ គណៈប្រតិភូវិនិយោគចំនួន ៣ ក្រុមហ៊ុន ដឹកនាំដោយអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា អនុញ្ញាតឲ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥មេសានេះ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា លោក ចេន ហ្ស៊ី និងថ្នាក់​ដឹកនាំ​ក្រុមហ៊ុន វ៉េសមិន .ក្រុមហ៊ុន អ៊ីស្ទើរ និងក្រុមហ៊ុនគូអាន បាន​គោរព​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោ ដែលបានឆ្លៀតឱកាសដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​បានចូលជួបសំដែងការគួរសម និងស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតបសម្ដេចតេជោ បានស្វាគមន៍លោក ចេន ហ្ស៊ី និងថ្នាក់ដឹកនាំក្រុមហ៊ុន china វ៉េសមិន .ក្រុមហ៊ុនអ៊ីស្ទើរ ​និងក្រុមហ៊ុនគូអាន​ ដោយបានជម្រាបជូនថា បរិយាកាសវិនិយោគនៅកម្ពុជា​មាន​ភាពល្អ​ប្រសើរដោយមូលហេតុ ទី១.កម្ពុជាមានសុខសន្តិភាព និងស្ថេរភាពដែលជាមូលដ្ឋាន​គ្រឹះសម្រាប់​ការវិនិយោគ.ទី២.កម្ពុជាមានច្បាប់វិនិយោគដែលផ្ដល់​ការងាយស្រួលដល់អ្នក​វិនិយោគ.ទី៣. កម្ពុជាមាន​ក្បាល​ម៉ាស៊ីនគ្រប់គ្រង​ច្រកចេញ​ចូលតែមួយសម្រាប់​ជួយសម្រួល​ដល់​ការវិនិយោគ.ទី៤.កម្ពុជាមិនតំរូវឲ្យអ្នកវិនិយោគប្រើតែប្រាក់រៀលសម្រាប់បើកប្រាក់​ខែអោយ​បុគ្គលិក​ទេកម្ពុជា​គឺអនុញ្ញាតអោយប្រើប្រាក់​ដទៃទៀត​ដូចជា​ដុល្លារជាដើម ដើម្បីបើកប្រាក់ខែ​ឱ្យ​បុគ្គលិក​ផង​និងធ្វើពាណិជ្ជកម្មនៅកម្ពុជា ផងនិងទី៥.កម្ពុជា​មានកម្លាំងពលកម្មវ័យក្មេងច្រើន។

ជាទីបញ្ចប់សម្ដេច បាន​ណែនាំឲ្យលោក ចេន ហ្ស៊ី និងប្រតិភូធ្វើការស្វែងយល់បន្ថែមទៀត​ពី​ឯកឧត្តម សុខចិន្តា សោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​(CDC)​អំពី​ទិសដៅ​វិនិយោគនៅកម្ពុជា៕ អត្ថបទ មុត សុត


អត្ថបទដែលទាក់ទង

ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        1
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        1
«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង
2026/07/22 11:04:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm