សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តបាត់ដំបង និងខេត្តប៉ៃលិន

2026/06/12 08:03:55 am        179

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តបាត់ដំបង និងខេត្តប៉ៃលិន ប្រមាណជិត២០០០នាក់ នៅក្នុងខេត្តបាត់ដំបង។

មកដល់ខេត្តបាត់ដំបងនេះជាជំនួបលើកទី១៥ហើយ និងសរុបមកដល់ពេលនេះមាន សមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីនៃមន្ទីរអង្គភាពនានានៅជុំវិញខេត្តចំនួន១៨ហើយ ដែលបានជួបសំណេះសំណាលជាមួយសម្តេចប្រមុខរដ្ឋស្តីទី ខណៈខេត្តជាប់គ្នាខ្លះ រួមបញ្ចូលគ្នាក្នុងជំនួបតែមួយ ដូចជាខេត្តបាត់ដំបង និងខេត្តប៉ៃលិននៅថ្ងៃនេះ។

យោងតាមរបាយការណ៍ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអោយដឹងថា ខេត្តប៉ៃលិន ជាខេត្តមួយទើបទទួលបានសន្តិភាពពេញលេញក្រោយគេ នៅឆ្នាំ១៩៩៨ ស្ថិត នៅភាគពាយព្យនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចំងាយ ៣៧៥ គ.ម ពីរាជធានីភ្នំពេញ មាន ព្រំប្រទល់ខាងកើត ខាងជើង និងខាងត្បូងជាប់នឹងខេត្តបាត់ដំបង និងខាងលិចជាប់នឹងប្រទេសថៃ ដែលមានខ្សែបន្ទាត់ព្រំដែនប្រវែង ៥៣,២ គ.ម ចាប់ពីបង្គោលឡាក់លេខ៦២ - លេខ៦៨ និងមានផ្ទៃដីសរុ បចំនួន ១១៩៥,១៨ គ.ម២ ចែកចេញជា ក្រុង១ និងស្រុក១ មាន៨ ឃុំ-សង្កាត់ និង ៩៣ ភូមិ មានផ្លូវជាតិសដ្ឋកិច្ចចំនួន ២ខ្សែ គឺផ្លូវជាតិលេខ៥៧ និងលេខ៥៩ និងមានស្ទឹងចំនួន ៣ គឺស្ទឹងភ្នំ ដំបង ស្ទឹងប៉ៃលិន និងស្ទឹងកុយ។ ប្រជាពលរដ្ឋ រស់នៅសរុបចំនួន ២០ ០៣៧ គ្រួសារ ស្មើនឹង ៨៤ ៦២៣ នាក់ ស្រី ៤២ ៣១៥ នាក់។

ដោយសារខេត្តប៉ៃលិន ជាតំបន់ខ្ពង់រាបសម្បូរទៅដោយតំបន់ទេសចរណ៍ និងអំណោយផលសម្រាប់ ដំណាំកសិ-ឧស្សាហកម្ម ដូចជា ដំឡូងមី ពោតក្រហម មៀនប៉ៃលិន កៅស៊ូ ស្វាយចន្ទី ស្វាយកែវរមៀត បន្លែផ្លែឈើ រួមផ្សំជាច្រើនទៀត។

ចំណែកខេត្តបាត់ដំបង តាមការបញ្ជាក់ពីឯកឧត្តម សុខ លូ អភិបាលខេត្ត បានឲ្យដឹងថា ខេត្តបាត់ដំបង ស្ថិតនៅភូមិភាគពាយព្យនៃព្រះរាជាណាចកម្ពុជា មានផ្ទៃដីសរុប១១.៦៣១,២១គ.ម២ ចែក ចេញជា១៤ក្រុង ស្រុក មាន១០៣ឃុំ សង្កាត់ ស្មើនឹង ៨៤២ភូមិ។ ប្រជាជនសរុបមានចំនួន ៣០៤.៣៥៤គ្រួសារ មនុស្ស រាយមាន ១.៣៤៤.៣២៣នាក់ ក្នុងនោះស្រីមាន ៦៨៣.២៩២នាក់។ ទំហំសេដ្ឋកិច្ចខេត្តបាត់ដំបង គិតតាមថ្លៃបច្ចុប្បន្ន ឆ្នាំ២០២៥ សរុបមានប្រមាណ ១៤.៥១៦.៧៤៣,១ លានរៀល ស្មើនឹង ៣.៦១៨,៣លានដុល្លារ ដែលក្នុងនោះវិស័យកសិកម្មគ្របដណ្តប់ខ្ពស់ជាងគេ គឺមាន ៦២,៣២% វិស័យសេវាកម្ម មានទំហំ ២២,២៦% និងវិស័យឧស្សាហកម្មមានទំហំ ១៥,៤២%។ បើប្រៀបធៀបទៅនឹងទំហំ សេដ្ឋកិច្ចថ្នាក់ជាតិ ខេត្តបាត់ដំបងមានទំហំប្រមាណ៧% និងឈរនៅលំដាប់លេខរៀងខ្ពស់ទី៣ បន្ទាប់ពីរាជធានី ភ្នំពេញ និងខេត្តកណ្តាល។

ខេត្តបាត់ដំបង មានព្រំប្រទល់ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងកើតជាប់ ខេត្តសៀមរាប និងបឹងទន្លេសាប និងខាងលិចជាប់ខេត្តប៉ៃលិន និងប្រទេសថៃមានប្រវែង ១៤៤,៨គីឡូម៉ែត្រ (ជាប់ខេត្ត ត្រាត ខេត្តច័ន្ទបុរី និងខេត្តស្រះកែវ) មានបង្គោលសីមាចំនួន ១៣បង្គោល (បង្គោលលេខ៥២-៦២ និង៦៩, ៧០)។ ខេត្តមានច្រកទ្វារព្រំដែនចំនួន៥ច្រកគឺ ច្រកទ្វារព្រំដែនអន្តរជាតិចំនួន២ និងមានច្រកទ្វារតំបន់ព្រំដែនចំនួន ៣ច្រក។

សូមបញ្ជាក់ថា ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ជាការពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីចែករំលែកពីការវាយតម្លៃសភាពការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងជំរុញឱ្យការងារ មូលដ្ឋានកាន់តែមានប្រសិទ្ធភាព ក៏ដូចជាផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និង ក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ពិសេសការផ្តល់សេវាសាធារណៈ ឱ្យបានល្អប្រសើរ ព្រមទាំងការដោះស្រាយបញ្ហានានា ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យមាន ប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា៕

អត្ថបទដែលទាក់ទង

កម្ពុជា ពង្រឹងសមត្ថភាពការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI សម្រាប់មន្ត្រីរាជការ
2026/06/12 10:21:49 am        1
វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ
2026/06/12 10:11:21 am        1
ក្នុងឧសភា ឆ្នាំ២០២៦, CDC អនុម័តគម្រោងវិនិយោគចំនួន ៣៧ មានទុនប្រមាណ ៥៧០ លានដុល្លារ
2026/06/12 10:03:17 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ភ្លៀង និងរលករញ្ជួយ រំខានដល់ការសង្គ្រោះ ខណៈអ្នកស្លាប់ពីគ្រោះរញ្ជួយដីនៅហ្វីលីពីនឡើងដល់ជាង៥០នាក់

2026/06/12 10:22:58 am
​កម្ពុជា ពង្រឹងសមត្ថភាពការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI សម្រាប់មន្ត្រីរាជការ
2026/06/12 10:21:49 am
​វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ
2026/06/12 10:11:21 am
​ក្នុងឧសភា ឆ្នាំ២០២៦, CDC អនុម័តគម្រោងវិនិយោគចំនួន ៣៧ មានទុនប្រមាណ ៥៧០ លានដុល្លារ
2026/06/12 10:03:17 am
​លោក Trump ថា លោកបានលុបចោលការវាយប្រហារលើអ៊ីរ៉ង់ និងពិភាក្សាអំពីកិច្ចព្រមព្រៀងដែលអាចធ្វើទៅបាន
2026/06/12 09:48:36 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/11 01:29:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/10 11:45:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am