វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

2026/06/12 05:11:21 pm        276

ភ្នំពេញ៖ តាមរយៈ​ការ​សង្កេត​កន្លង​មក មានតែ​សិស្ស​ជា​បុរស​ប៉ុណ្ណោះ ដែលចាប់​អារម្មណ៍​រៀនជំ​នាញ​មេកា​និច​រថយ​ន្ត ឬជំនាញ​ជួស​ជុល​រថយន្ត ប៉ុន្ដែ​បច្ចុប្បន្ន​នេះវា​ក្លា​យ​ជាជំនាញ​លេច​ធ្លោមួយ​ក្នុងចំ​ណោម​ជំនាញ​វិជ្ជាជីវៈ​ផ្សេង​ទៀត ដោយ​កំពុង​ទទួល​បានកា​រចា​ប់​អារម្ម​ណ៍ខ្លាំ​ង​ពី​សំ​ណា​ក់យុវ​នារី ខណៈ​ដែល​មាន​តម្រូវ​ការកា​រងារ​ខ្ពស់ និង​ប្រា​ក់ខែសម​រម្យ។

យុវតី ចេវ ចាន់ណា ជាសិស្សកំពុង​សិក្សាជំ​នាញ​មេកានិ​ច​រថ​យន្ត នៅវិ​ទ្យាស្ថានបច្ចេ​កទេសឧ​ស្សាហ​កម្ម​(ITI) នៃក្រ​សួង​ការ​ងារ និង​បណ្ដុះប​ណ្ដាល​វិជ្ជាជីវៈបាននិយា​យថា ជំនា​ញ​មេ​កានិចរថ​យន្ត ឬជំនាញ​ជួស​ជុល​រថយន្ត គឺជា​ជំនាញ​ដ៏​មាន​សក្ដា​នុពលមួយ សិស្សដែល​បាន​បញ្ចប់​ជំនាញ​នេះ​ភាគ​ច្រើ​នមិន​ខ្វះការ​ងារ ​ថែម​ទាំង​មា​នប្រាក់​ចំណូល​ខ្ពស់។

កញ្ញាបន្តថា បើ​ទោះបីជា​ខ្លួន​ជាស្រី មិនមាន​កម្លាំង​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​ការ​ងារ​ជួស​ជុល​រថយន្ត​ក៏ដោយ ប៉ុន្ដែ​កញ្ញា​​ស្រ​លាញ់​​ពេញ​ចិត្តមុខ​ជំនាញ​នេះ​ខ្លាំង​ណាស់ ហើយ​កំពុង​ខិតខំប្រឹ​ងប្រែងក្នុង​ការរៀន​សូត្រ​ជំនាញ​នេះ​ឱ្យ​កាន់​តែល្អ​ប្រសើរ។ កន្លង​មក កញ្ញា​ក៏​សង្កេត​ឃើញ​មាន​តែ​បុរស​ទេ ដែល​រៀន​ជំនា​ញនេះ​ ប៉ុន្ដែ​កញ្ញា​មិន​ចាប់​អារម្មណ៍​​នឹង​ពាក្យ​រិះគន់​ទាំង​នោះ​ទេ។

យុវតីរូបនេះ​បានប​ញ្ជាក់​ថា៖«បញ្ហារបស់ខ្ញុំ គឺអត់​​មាន​កម្លាំង​​គ្រប់​គ្រាន់​ក្នុង​ការមួល​ខ្ចៅ​ធំៗ និងត្រូវ​លើក​សម្ភារៈ​ធ្ងន់​ៗ​ដែរ ប៉ុន្ដែខ្ញុំត្រូវតែជំនះឧបសគ្គទាំងអស់នេះ ព្រោះ​ខ្ញុំ​ចង់​សម្រេច​ក្ដី​ប្រា​ថ្នា ដែល​មាន​ការងារ​ល្អ និងប្រាក់​ចំ​ណូ​ល​​សមរ​ម្យនាពេល​អនាគត។ ម្យ៉ាងទៀត ខ្ញុំរៀន​នៅ​ទីនេះ ក៏​ចង់ស្គាល់ពីសម្ភារៈសំខាន់ៗរបស់រថយន្ត ដើម្បី​អាច​ក្លាយ​ជាអ្នក​លក់​សម្ភារៈ និង​គ្រឿង​បម្លាស់​រថយ​ន្ត»។

បើ​តាម​ថ្នាក់ដឹកនាំ​វិទ្យាស្ថានបច្ចេ​កទេស​ឧស្សាហកម្ម​(ITI) នៃ​ក្រ​សួងការងារ និង​បណ្ដុះបណ្ដា​លវិជ្ជាជីវៈ​បាន​ថ្លែង​ថា ប​ច្ចុប្ប​ន្ន​នៅ​ទូ​ទាំងប្រទេស សិស្សទាំងបុរស និងនារីភា​គ​ច្រើ​នដែល​ចេញ​ពីសាលា ITI មានការ​ងារ​ធ្វើនៅតា​មប​ណ្ដា​ក្រុមហ៊ុ​នរថយ​ន្តល្បីៗក្នុង​ស្រុក និង​ហ្គា​រ៉ាស់​ដែល​បើក​ព្រោង​ព្រាធ​នៅរាជ​ធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នា​នា​។

ជាមួយ​គ្នានេះ ថ្នាក់ដឹ​កនាំ​ក៏បាន​សង្កេត​ឃើញ​ផងដែរ​ថា កន្លង​មក​ជំនាញ​មេកា​និច​រថយន្ត គឺមានតែ​សិស្ស​ប្រុស​ៗទេ​ដែល​ចាប់អា​រម្មណ៍​ច្រើន ព្រោះ​​ជំនាញ​នេះទា​ម​ទាឱ្យ​មាន​ការ​ប្រឹងប្រែង​អត់​ធ្មត់ ប្រើ​កម្លាំង​កាយ និង​ប្រឡា​ក់ដៃ​ជើង​ច្រើន ប៉ុន្ដែ​បច្ចុប្បន្ន​នេះមិន​ដូចពី​មុនទេ ដោយ​សារ​សិ​ស្ស​នារីៗ ក៏បា​ន​ចា​ប់អា​រម្មណ៍ និងមក​ចុះឈ្មោះ​រៀន​ច្រើ​នដែរ​។

ទោះបីជា​យ៉ាងណាថ្នាក់ដឹកនាំ​បានបញ្ជាក់​ថា៖«សិស្ស​នារីនា​បច្ចុប្ប​ន្ននេះ​វិញ ក៏មានកា​រចាប់​អារម្មណ៍​ខ្លាំង​មិន​ចាញ់​បុរស​យើង​ទេ ហើយ​​ពួក​​គាត់​ក៏​មាន​កា​រតស៊ូ ប្រឹង​ប្រែង សិក្សា​រៀន​សូត្រ​ពី​លោក​គ្រូ អ្នក​គ្រូ​យ៉ា​ងខ្លាំង ព្រម​ទាំង​មាន​ការ​ចង​ចាំ និង​ស្មារតី​ល្អ​ថែ​មទៀត។ ខ្ញុំសូម​​លើក​ទឹក​​ចិត្ត​ឱ្យ​​យុវតី​​ផ្សេងៗ​​ទៀត មក​ចុះ​​ឈ្មោះ​ចូលរៀន​ជំ​នាញ​នេះបន្ថែម​ទៀ​ត ហើយសា​លា​របស់​យើង នឹងស្វាគ​ម​ន៍ជា​និច្ច»៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        121
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm