ក្រុមប្រដាប់អាវុធហេសបូឡានៅលីបង់ បានប្រកាសថាខ្លួនបានបើកការវាយប្រហារជាបន្តបន្ទាប់ដោយយានដ្រូន មីស៊ីល និងរ៉ូកែត ដោយកំណត់គោលដៅលើបុគ្គលិកយោធាអ៊ីស្រាអែល រថពាសដែក និងទីតាំងនានា នៅទូទាំងភាគខាងត្បូងប្រទេសលីបង់ និងតំបន់ជ្រលងភ្នំ Bekaa ។ ក្រុមហេសបូឡា អះអាងការវាយប្រហារ ២៤ លើក លើកងកម្លាំងអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់

យោងតាមសេចក្តីថ្លែងការណ៍ ដែលរៀបរាប់លម្អិតអំពីប្រតិបត្តិការចាប់ពីថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមហេសបូឡា បាននិយាយថាខ្លួនបានកំណត់គោលដៅដដែលលើការប្រមូលផ្តុំទាហានអ៊ីស្រាអែល និងរថពាសដែក ជាពិសេសផ្តោតសំខាន់លើតំបន់ al-Rajman ដែលត្រូវបានវាយប្រហារចំនួនបួនលើដាច់ដោយឡែកពីគ្នា។
ក្រុមនេះ បាននិយាយថា ការប្រមូលផ្តុំកងទ័ពអ៊ីស្រាអែល និងយានយន្ត ក៏ត្រូវបានកំណត់គោលដៅនៅក្នុងទីក្រុងមួយចំនួនរបស់ប្រទេសលីបង់ ផងដែរ។

