ក្រុមបាល់ទាត់តំបន់អាស៊ី កូរ៉េខាងត្បូងបើកការប្រកួត ដោយយកឈ្នះសាធារណរដ្ឋឆែក ២ទល១ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ពិភពលោក២០២៦ ពូល A ព្រឹកថ្ងៃទីសុក្រនេះនៅពហុកីឡដ្ឋាន Guadalajara ប្រទេសម៉ិកស៊ិក។
ជំនួននេះ ឆែកជាអ្នកនាំមុខមុននៅនាទីទី៥៩ ដោយកីឡាករ Ladislav Krejčí។ ប៉ុន្តែកូរ៉េខាងត្បូងវាយបកតាមស្មើនៅនាទីទី៦៧ ដោយករ Hwang In-beomមុនពេលដែលកីឡាករ Oh Hyeon-gyuរកបានគ្រាប់ជ័យជំនះនៅនាទីទី៨០។
ប្រកួតបន្ទាប់ព្រឹកថ្ងៃទី១៩ ខែមិថុនា កូរ៉េខាងត្បូងប្រកួតជាមួយម៉ិកស៊ិក និងយប់ថ្ងៃទី១៨ ខែមិថុនា អាហ្វ្រិកខាងត្បូងប្រកួតជាមួយឆែក។
ក្រោយលេងបានមួយប្រកួតម្នាក់ ម៉ិកស៊ិក និងកូរ៉េខាងត្បូងឈរនៅលេខ១ និងលេខ២ មាន៣ពិន្ទុដូចគ្នា៕









