ធនាគារពិភពលោក៖ សង្គ្រាមអាមេរិក-អ៊ីរ៉ង់ នឹងទាញសេដ្ឋកិច្ចពិភពលោកដល់កម្រិតទាបក្រោយជំងឺកូវីដ-១៩

2026/06/12 06:57:24 pm        29

យោងតាមការព្រមានរបស់ធនាគារពិភពលោកបានឲ្យដឹងថា ជម្លោះនៅតំបន់មជ្ឈិមបូព៌ា នឹងនាំឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដល់កម្រិតទាបបំផុត ក្រោយជំងឺរាតត្បាតកូវីដ-១៩ ។

នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលចុងក្រោយរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ស្ថាប័នដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ ២០២៦ មកនៅត្រឹម ២,៥ ភាគរយពី ២,៩ ភាគរយដែលខ្លួនបានព្យាករ កាលពីខែមករា ដោយលើកឡើងពីការកើនឡើងតម្លៃថាមពល អតិផរណាកើនឡើង និងការចំណាយលើសេវាប្រាក់កម្ចីកាន់តែខ្ពស់។

របាយការណ៍នេះបង្ហាញពីការចំណាយផ្នែកសេដ្ឋកិច្ចដ៏សំខាន់ចំពោះជម្លោះ ដែលមានហានិភ័យនៃការផ្ទុះឡើងជាថ្មីម្តងទៀត ខណៈបទឈប់បាញ់ដ៏ផុយស្រួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានសាកល្បងលើភាគីទាំងពីរ។

ការវិភាគព្រមានថា ទស្សនវិស័យអាចនឹងធ្លាក់ចុះបន្ថែមទៀត ប្រសិនបើការរំខានដល់ការផ្គត់ផ្គង់កាន់តែអាក្រក់។ ការបិទច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់ ដែលជាផ្លូវទឹកឆ្លងកាត់ដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័ន ក្នុងឆ្លើយតបទៅនឹងអរិភាពបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានដាក់ភាពតានតឹងយ៉ាងខ្លាំងទៅលើថាមពលសកល និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផ្សេងទៀត។ ធនាគារពិភពលោក បានប៉ាន់ប្រមាណថាតម្លៃប្រេងឆៅប្រភេទ Brent ជាស្តង់ដារប្រេងអន្តរជាតិនឹងមានតម្លៃជាមធ្យម ៩៤ ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំនេះ ដែលខ្ពស់ជាង ៣៦ ភាគរយនៃតម្លៃជាមធ្យមកាលពីឆ្នាំមុន។ តម្លៃជី ត្រូវបានគេព្យាករថានឹងកើនឡើងនៅឆ្នាំនេះ ដោយនឹងធ្វើឲ្យផលប៉ះពាល់ដល់តម្លៃស្បៀងអាហារ។


អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        20
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        25
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm