កម្ពុជា-ឥណ្ឌូនេស៊ី សន្យារួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ច

2022/04/25 07:24:56 pm        759

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌនេស៊ី បានឯកភាពគ្នា ជំរុញការពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ឱ្យរឹតតែប្រសើរទ្បើងបន្ថែមទៀត។

ប្រភពពីក្រសួងពាណិជ្ជកម្ម កាលពីសប្តាហ៍កន្លងទៅ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា កិច្ចសន្យាខាងលើនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ​រវាងឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដី​ក្រសួងពាណិជ្ជកម្ម ​និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំក្រុមប្រឹក្សា​សហគមន៍​សេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ ​និងឯកឧត្តម ម៉ូម៉ាម៉េត ឡូហ្វី (Muhammad Lutfi) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌនេស៊ី តាមប្រព័ន្ធវីដេអូ។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញ​ការធ្វើ​ពាណិជ្ជកម្មក្នុងតំបន់អាស៊ាន​ ចំពោះទំនិញ​សក្តានុពល​នានា​របស់រដ្ឋជា​សមាជិកអាស៊ាន សំដៅ​ពន្លឿនការស្តារទ្បើងវិញនូវសេដ្ឋកិច្ចតំបន់។

ក្នុងនោះកិច្ចពិភាក្សា ក៏បានផ្តោតសំខាន់លើការរៀបចំកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM Special Meeting) ​ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែឧសភា​ ឆ្នាំ២០២២ខាងមុខនេះ នៅ​ទីក្រុងបាលី ​ប្រទេសឥណ្ឌូនេស៊ី ផងដែរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី​ បានផ្តល់ការគាំទ្រយ៉ាងពេញលេញ និង​ត្រៀមផ្តល់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធបន្ថែមទៀត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​កម្ពុជា-ឥណ្ឌូនេស៊ី ​ជាពិសេសការគាំទ្រ​ដល់​កម្ពុជា​ក្នុងនាមជាប្រធានអាស៊ាន​ឆ្នាំ២០២២។

ឯកឧត្តម បានបញ្ជាក់ថា ឯកឧត្តមយល់ស្រប និងគាំទ្រផងដែរ ចំពោះយន្តការជំរុញការធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់អាស៊ាន ​ដើម្បីអាចប្រើប្រាស់​ពាណិជ្ជកម្មអាស៊ានឱ្យសក្តានុពល ដោយផ្អែក​លើ​គោលការណ៍មជ្ឍភាពអាស៊ាន។

ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា នៅកិច្ចបញ្ចប់ ភាគីទាំងពីរ បានបញ្ជាក់សារជាថ្មីនូវ​ការ​ប្តេជ្ញាចិត្ត​ លើកកម្ពស់កិច្ចសហប្រតិបត្តិទ្វេភាគីបន្ថែមទៀត​លើ​វិស័យ​សេដ្ឋកិច្ច-ពាណិជ្ជកម្ម និង​ជាពិសេសការសម្រេចបាននូវ​សមិទ្ធផល​អាទិភាពសេដ្ឋកិច្ចក្នុងឆ្នាំ២០២២ និង​អាទិភាព​ការងារ​ប្រចាំឆ្នាំ២០២២ ​ក្រោម​សសរស្ដម្ភ​សហគមន៍​សេដ្ឋកិច្ចអាស៊ាន ក្នុងអំឡុង​ពេល​ដែល​កម្ពុជា​ធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ៕អត្ថបទ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        1
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        1
«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង
2026/07/22 11:04:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm