អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា កងកម្លាំងរក្សាសន្តិភាព នៃកងម្លាំងបណ្តោះអាសន្នប្រចាំប្រទេសលីបង់(UNIFIL)ពីរនាក់មកពីប្រទេសម៉ាឡេស៊ី បានរងរបួស នៅក្នុងការវាយប្រហារលើក្បួនរថយន្តដឹកជញ្ជូនមួយគ្រឿងនៅភាគខាងត្បូងប្រទេសលីបង់។

លោក Dujarric បានប្រាប់អ្នកសារព័ត៌មានថា ស្ថានភាពរបស់ពួកគេមានស្ថេរភាព ហើយកងម្លាំងបណ្តោះអាសន្នប្រចាំប្រទេសលីបង់(UNIFIL) នឹងស៊ើបអង្កេតឧបទ្ទវហេតុនេះ ប៉ុន្តែពុំបានបញ្ជាក់ថាអ្នកណាជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។

ដោយឡែក លោក Dujarric បាននិយាយថា រថក្រោះយោធាអ៊ីស្រាអែលមួយគ្រឿង បានបាញ់នៅជិតក្បួនរថយន្តអង្គការសហប្រជាជាតិ ជិតក្រុង Bint Jbeil ដោយក្បួនរថយន្តបានបង្វែរទិសដៅដើម្បីបន្តដំណើររបស់ខ្លួនដោយសុវត្ថិភាព។
លោក Dujarric បាននិយាយថា កងកម្លាំងរក្សាសន្តិភាពនៃកងម្លាំងបណ្តោះអាសន្នប្រចាំប្រទេសលីបង់(UNIFIL) ក៏បានសង្កេតឃើញសកម្មភាពយានដ្រូននៅក្នុងតំបន់ Biyyada។ អ្នកនាំពាក្យរូបនេះ បាននិយាយបន្ថែមថា «យើងរំលឹកជាថ្មីម្តងទៀតដល់តួអង្គទាំងអស់អំពីភាពមិនអាចរំលោភបំពានបានលើបុគ្គលិកអង្គការសហប្រជាជាតិ និងការិយាល័យរបស់អង្គការសហប្រជាជាតិ។