អ៊ីរ៉ង់៖ ស្ថានទូតរុស្ស៊ីប្រចាំក្នុងទីក្រុង Tehran បានច្រានចោលរបាយការណ៍នានាស្ដីពីការដឹកជញ្ជូនអាវុធរបស់អ៊ីរ៉ង់ទៅឲ្យរុស្ស៊ី។ ស្ថានទូតនេះបាននិយាយនៅលើទំព័រ Twitter របស់ខ្លួនកាលពីថ្ងៃអាទិត្យថា ពាក្យចចាមអារ៉ាមទាំងឡាយដែលបានសរសេរនៅក្នុងបណ្ដាញសង្គមមួយចំនួន អំពីការផ្គត់ផ្គង់អាវុធរបស់អ៊ីរ៉ង់ទៅឲ្យរុស្ស៊ីគឺជាព័ត៌មានក្លែងក្លាយ និងគ្មានការពិតទាល់តែសោះ។
កាលពីពេលថ្មីៗនេះ សារព័ត៌មានមួយចំនួនរបស់ចក្រភពអង់គ្លេសបានផ្សព្វផ្សាយរបាយការណ៍ ដែលចោទប្រកាន់ពីការដឹកជញ្ជូនអាវុធ រួមទាំងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះពីប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ទៅកាន់ប្រទេសរុស្ស៊ី សម្រាប់ការប្រើប្រាស់នៅក្នុងគោលដៅសំខាន់ៗ នៅក្នុងប្រតិបត្តិការសឹកពិសេសនៅប្រទេសអ៊ុយក្រែន។ ទាំងទីក្រុង Baghdad ទាំងទីក្រុង Tehran សុទ្ធបានទាត់ចោលរបាយការណ៍ទាំងនេះ៕
អត្ថបទ៖ សុខមាន