ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងត្បូងបានបាត់បង់ការងារចំនួន ៤០.០០០ក ន្លែង នៅក្នុងខែឧសភា បើធៀបនឹងឆ្នាំមុន ដែលជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល ១៧ ខែ ដោយសារតែភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច បន្ទាប់ពីជម្លោះនៅមជ្ឈិមបូព៌ាអូសបន្លាយពេលយូរ។

យោងតាមទិន្នន័យពីក្រសួងទិន្នន័យ និងស្ថិតិ ចំនួនអ្នកមានការងារធ្វើ បានធ្លាក់មកត្រឹម ២៩,១២ លាននាក់ នៅក្នុងខែឧសភា បើប្រៀបធៀបទៅនឹងចំនួន ២៩,១៦ លាននាក់ នៅក្នុងឆ្នាំ ២០២៥។

នេះគឺការថយចុះលើកដំបូង ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៤ នៅពេលដែលចំនួនការងារ បានធ្លាក់ចុះ ៥២.០០០កន្លែង បន្ទាប់ពីការប៉ុនប៉ងអនុវត្តច្បាប់អាជ្ញាសឹករបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol ដែលបានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង។
កំណើនការងារ នៅតែស្ថិតក្នុងចន្លោះ ២០០.០០០ កន្លែង នៅក្នុងខែកុម្ភៈ និងខែមីនា មុនពេលថយចុះមកត្រឹម ៧៤.០០០កន្លែង នៅក្នុងខែមេសា។