ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សន្តិភាពជាមួយអ៊ីស្រាអែលពឹងផ្អែកលើការបំពេញតម្រូវការសំខាន់ៗរបស់លីបង់ រួមទាំងការដកទ័ពរបស់អ៊ីស្រាអែលផងដែរ។

យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ លោក Aoun បានលើកឡើងថា៖«យើងកំពុងស្វែងរកការបញ្ចប់ស្ថានភាពអរិភាពជាមួយអ៊ីស្រាអែលតាមរយៈជំហានដូចខាងក្រោម៖ ការដកទ័ពរបស់អ៊ីស្រាអែល ការបញ្ឈប់ការវាយប្រហារ ការដាក់ពង្រាយកងទ័ពលីបង់ និងការវិលត្រឡប់របស់ជនភៀសខ្លួន និងអ្នកជាប់ឃុំឃាំង»។
លោកបានថ្លែងក្នុងអំឡុងពេលជួបជាមួយគណៈប្រតិភូមកពីសមាគមវប្បធម៌ និងសេរីភាព ដែលជាគំនិតផ្តួចផ្តើមសង្គមស៊ីវិលមួយដែលចូលរួមចំណែកដល់ការការពារសេរីភាពនៃការជួបជុំ និងការនិយាយនៅក្នុងប្រទេសលីបង់ថា៖«បន្ទាប់ពីនោះ យើងអាចគិតអំពីសន្តិភាព»។

លោកប្រធានាធិបតីក៏បាននិយាយផងដែរថា ប្រទេសលីបង់នឹងបន្តការចរចាជាបន្តបន្ទាប់ ដោយពណ៌ នាអំពីកិច្ចចរចាថា ជាជម្រើសតែមួយគត់ដែលអាចធ្វើទៅបាន ដើម្បីបញ្ចប់បំផ្លិចបំផ្លាញ និងជម្លោះនេះ៕