លោក Alexander Darchiev ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានសមត្ថភាពដោះស្រាយស្រាយដោយជោគជ័យ ក្នុងទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក។

លោក Darchiev បានថ្លែងអំឡុងពេលទទួលភ្ញៀវក្នុងពិធីបុណ្យជាតិរុស្ស៊ីដែលត្រូវបានប្រារព្ធឡើង នៅស្ថានទូតរុស្ស៊ី នាថ្ងៃទី១២ ខែមិថុនាថា៖«អាណត្តិប្រធានាធិបតីរយៈពេលពីរឆ្នាំកន្លះ គឺជាអាណត្តិដ៏សំខាន់មួយ។ ពុំអាចទៅរួចទេក្នុងការទស្សន៍ទាយនៅពេលនេះថា ការអភិវឌ្ឍក្នុងស្រុក និងគោលនយោ បាយការបរទេសរបស់សហរដ្ឋអាមេរិក នឹងឆ្ពោះទៅរកទិសដៅណានោះ។ ខ្ញុំជឿថា វាជាអាណត្តិដ៏គ្រប់គ្រាន់ ដើម្បីធ្វើអ្វីដែលអស្ចារ្យ»។
លោកឯកអគ្គរដ្ឋទូតរុស្ស៊ី បានបន្ថែមថា៖«ការសម្រេចគោលនយោបាយនេះ គឺតម្រូវឲ្យមានឆន្ទៈនយោ បាយ។ ខ្ញុំជឿថា លោកប្រធានាធិបតី ត្រាំ គឺជាមនុស្សម្នាក់ និងជាអ្នកនយោបាយម្នាក់ ដែលដឹងពីរបៀបធ្វើឲ្យភ្ញាក់ផ្អើល និងមានសមត្ថភាពធ្វើការសម្រេចចិត្តដ៏ជោគជ័យ»។

ពិធីបុណ្យជាតិនេះ មានការចូលរួមពីបុគ្គលិកនៃសេតវិមាន និងក្រសួងការបរទេសសហរដ្ឋអាមេរិក។ លើសពីនេះ តំណាងជាច្រើនរូបនៃក្រុមការទូតបរទេសដែលមានការទទួលស្គាល់នៅទីក្រុងវ៉ាស៊ីនតោន និងសហគមន៍អ្នកជំនាញនៃសហរដ្ឋអាមេរិក ឥស្សរជនសាធារណៈអាមេរិក និងជនរួមជាតិ ក៏មានវត្តមាននៅក្នុងព្រឹត្តិការណ៍ដ៏ឧឡារិក នៅស្ថានទូតរុស្ស៊ីផងដែរ៕