លោក TRUMP បង្កើនវោហាសាស្ត្ររបស់លោកទាក់ទងនឹងការដណ្តើមយកកោះ Kharg របស់អ៊ីរ៉ង់

2026/06/12 10:23:12 pm        43

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កើនវោហាសាស្ត្ររបស់លោកទាក់ទងនឹងការដណ្តើមយកកោះខាករបស់អ៊ីរ៉ង់ ដោយសន្យាថា នឹងដណ្តើមយកស្ថានីយប្រេងដ៏សំខាន់នេះនៅក្នុង «អនាគតដ៏ខ្លីខាងមុខនេះ» ដើម្បី គ្រប់គ្រងទាំងស្រុងលើទីផ្សារប្រេង និងឧស្ម័នរបស់ពួកគេ»។

ទោះបីជាលោកប្រធានាធិបតីបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្កើនការគំរាមកំហែងប្រឆាំងនឹងកោះនេះ លោកក៏បានទទួលស្គាល់ពីផលវិបាកនៃការឈ្លានពានទឹកដីនេះផងដែរ។ នៅក្នុងការអត្ថាធិប្បាយថ្មីៗនេះ ទៅកាន់សារព័ត៌មាន Fox News លោក ត្រាំ បាននិយាយថា «ចំណង់ចំណូលចិត្ត» របស់លោក គឺការដណ្តើមយកកោះនេះ ដើម្បីរកធនធានសម្រាប់សហរដ្ឋអាមេរិក ប៉ុន្តែលោកបានសួរថាតើប្រជាជនអាមេរិក មានឆន្ទៈចង់បានវា ដែរឬទេ ដោយបន្ថែមថាលោក «មិនចង់ដាក់ពង្រាយកងទ័ងជើងគោកទេ»។

កោះ Kharg គឺជាកោះផ្កាថ្មតូចមួយដែលមានទីតាំងប្រហែល ១៥ ទៅ ១៦ ម៉ាយសមុទ្រពីឆ្នេរសមុទ្រអ៊ីរ៉ង់។ វាបម្រើជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់ ដោយកែច្នៃប្រេងឆៅ ៩០ ភាគរយរបស់អ៊ីរ៉ង់សម្រាប់នាំចេញតាមរយៈកំពង់ផែទឹកជ្រៅដែលអាចឲ្យនាវាដឹកប្រេងធំៗធ្វើដំណើរចេញចូលបាន។

សារព័ត៌មាន BBC រាយការណ៍ថា «៩០% នៃប្រេងឆៅរបស់ប្រទេសអ៊ីរ៉ង់ ចូលមកតាមរយៈស្ថានីយមួយនៅលើកោះនេះ» ដែលផ្តល់ប្រភពចំណូលដ៏សំខាន់សម្រាប់កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC)។ ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មានរ៉យទ័រកត់សម្គាល់ថា ការដណ្តើមយកនេះ អាចមិនមាន «ផលប៉ះពាល់ភ្លាមៗ» ទៅលើសេដ្ឋកិច្ចអ៊ីរ៉ង់ទេ ដោយសារការនាំចេញប្រេងរបស់ប្រទេសនេះ ត្រូវបានកាត់បន្ថយយ៉ាងច្រើនទៅហើយ ដោយសង្គ្រាមដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        9
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        26
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm