ក្រុមនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងបង្កើតបច្ចេកវិទ្យា AI ជួយសម្រួលការងារវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច

2026/06/12 03:23:40 pm        168

ក្រុមនិស្សិត មកពីជំនាញទេសចរណ៍ បដិសណ្ឋារកិច្ច និងសេដ្ឋកិច្ចឌីជីថល នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៦នេះ បានដាក់បង្ហាញបច្ចេកវិទ្យា AI ដែលពួកគេរួមគ្នាបង្កើតឡើង ពាក់ព័ន្ធនឹងបំប្លែងគំនិតឱ្យទៅជាដំណោះស្រាយជាក់ស្តែង គាំទ្រដល់សេវាកម្មទេសចរណ៍ ប្រតិបត្តិការបដិសណ្ឋារកិច្ច ការអប់រំ សុខាភិបាល ហិរញ្ញវត្ថុ ការអភិវឌ្ឍអាជីព និងការធ្វើសេចក្តីសម្រេចចិត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ក្រុមនិស្សិតចំនួន ១៤ ក្រុម បានដាក់បង្ហាញស្នាដៃ ជាបច្ចេកវិទ្យា AI របស់ខ្លួន ដែលដើរស្របនឹងសង្គមបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងជាដំណោះស្រាយបញ្ហាសង្គមនានា។ ការដាក់បង្ហាញបច្ចេកវិទ្យា AI របស់ក្រុមនិស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រងនៅថ្ងៃនេះ រួមមាន ប្រព័ន្ធប្រឹក្សាយោបល់លើការស្នើសុំទិដ្ឋាការ ប្រព័ន្ធប្រឹក្សាយោបល់លើការស្នើសុំទិដ្ឋាការ ប្រព័ន្ធបណ្តុះបណ្តាលការប្រាស្រ័យទាក់ទងផ្នែកបដិសណ្ឋារកិច្ចការិយាល័យខាងមុខ ប្រព័ន្ធរៀបចំកម្មវិធីទស្សនកិច្ចទេសចរណ៍ផ្ទាល់ខ្លួន ប្រព័ន្ធត្រួតពិនិត្យថ្លៃសេវាកម្មទេសចរណ៍ ប្រព័ន្ធរៀបចំផែនការសេវាកម្មម្ហូបអាហារ ប្រព័ន្ធរៀបចំផែនការទេសចរណ៍ធម្មជាតិផ្អែកលើសហគមន៍ ប្រព័ន្ធរៀបចំផែនការអាពាហ៍ពិពាហ៍ ប្រព័ន្ធរៀបចំផែនការធ្វើដំណើរទៅកម្សាន្តនៅខេត្តសៀមរាប ប្រព័ន្ធជំនួយការផ្នែកអាហារូបត្ថម្ភផ្ទាល់ខ្លួន ប្រព័ន្ធជំនួយការរៀបចំផែនការថវិកា ប្រព័ន្ធប្រឹក្សាយោបល់ពិនិត្យនិងវិនិច្ឆ័យស្បែក ប្រព័ន្ធណែនាំមុខម្ហូប និងអាហារក្នុងស្រុក ប្រព័ន្ធដៃគូត្រៀមប្រឡង IELTS ប្រព័ន្ធ GPT ផ្គូរផ្គងការងារ។

ក្រុមនិស្សិតដែលផ្តោតលើវិស័យទេសចរណ៍ ក៏បានពន្យល់លម្អិតបន្ថែមលើ ប្រព័ន្ធ AI របស់ខ្លួន អាចមានលទ្ធភាពបង្កើតជាគម្រោងមួយច្បាស់លាស់សម្រាប់អ្នកចង់ធ្វើដំណើរកម្សាន្ត ដោយលម្អិតការប្រើប្រាស់ថវិកា សកម្មភាពកម្សាន្ត ទីកន្លែងស្នាក់នៅ ទីកន្លែងពិសារអាហារថែមទៀតផង។

សម្រាប់ការដាក់បង្ហាញបច្ចេកវិទ្យា AI នៅថ្ងៃនេះដែរ លោកសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានលើកឡើងថា គម្រោងទាំងនេះបានបង្ហាញពីសមត្ថភាពរបស់និស្សិតក្នុងការស្វែងរកបញ្ហាប្រឈមក្នុងពិភពពិត ស្វែងយល់ពីតម្រូវការរបស់អតិថិជន និងអភិវឌ្ឍដំណោះស្រាយដែលជំរុញដោយ AI ជាមួយនឹងការអនុវត្តជាក់ស្តែង។ សមត្ថភាពទាំងនេះ គឺពិតជាខ្វះមិនបានសម្រាប់កម្លាំងពលកម្ម និងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនាពេលអនាគតរបស់កម្ពុជា។

សាកលវិទ្យាធិការ បានលើកឡើងដែរថា កិច្ចការទាំងនេះ ក៏ដើរស្របទៅនឹងគោលដៅកម្ពុជា ដែលកំពុងរុញច្រានរបៀបវារៈបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានសិក្សា និងសាកលវិទ្យាល័យ នានា លើតួនាទី និងការទទួលខុសត្រូវយ៉ាងសំខាន់ក្នុងការបំពាក់បំប៉នសិស្ស-និស្សិត នូវចំណេះដឹង បំណិន និងផ្នត់គំនិតបច្ចេកវិទ្យាដែលចាំបាច់ ដើម្បីអាចរីកចម្រើន និងប្រកួតប្រជែងនៅក្នុងយុគសម័យថ្មីនេះបាន៕អត្ថបទ៖ គឹម ហុក

 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ៣ពាន់កន្លែង ជូន​ប្រជាពលរដ្ឋដល់មូលដ្ឋានក្នុងខេត្តសៀមរាប
2026/06/12 04:20:48 pm        1
រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ខែមិថុនាខាងមុខ
2026/06/12 04:16:32 pm        1
កម្ពុជា-ស្វ៊ីស ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ TVET និងការអភិវឌ្ឍជំនាញកម្លាំងពលកម្មស្របតាមទីផ្សារការងារ
2026/06/12 03:50:17 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាណាដាចាប់ផ្តើមព្រឹត្តិការណ៍ World Cup ជាមួយនឹងការវិនិយោគវិស័យ​កីឡាជាង ៧៥០លានដុល្លារ

2026/06/12 04:33:10 pm
​អ្នក​ចម្រៀង Shakira និង Burna Boy ធ្វើ​ឲ្យ​អ្នកទស្សនារំភើប​រីករាយ ក្នុងពិធីបើកព្រឹត្តិការណ៍ World Cup
2026/06/12 04:31:00 pm
​NYT៖ អាមេរិកគ្រោង​កាត់បន្ថយយន្តហោះចម្បាំង និងនាវាចម្បាំង សម្រាប់ប្រតិបត្តិការណាតូ នៅអឺរ៉ុប
2026/06/12 04:28:43 pm
​NATO នឹងកាត់បន្ថយចំនួនកងកម្លាំងរក្សាសន្តិភាពនៅប្រទេសកូសូវ៉ូ
2026/06/12 04:25:49 pm
​កិច្ចព្រមព្រៀងរបស់លោក Trump ជាមួយ​អ៊ីរ៉ង់ យឺតយ៉ាវ​ដោយសាររបៀប​នៃ​ការ​ចរចា​របស់​ភាគីទាំង២​​
2026/06/12 04:23:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/12 07:03:47 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/10 11:45:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am