កំពង់ឆ្នាំង៖ យោងតាមបទបញ្ជារបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង រយ:ពេល២ថ្ងៃមកនេះ លោក ស្រ៊ន សំឫទ្ធី ប្រធានក្រុមចម្រុះបម្លាស់ទីផ្ទះបណ្ដែតទឹក ក្នុងខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងសមត្ថកិច្ចចុះរុះរើជញ្ជាំង ដំបូល និងបង្គន់ផ្ទះបណ្តែតទឹកបានប្រមាណ៨៥% ។
យុទ្ធនាការនេះ នឹងបន្តរុះរើបន្ថែមទាល់តែអស់ រួមនិងហាមឃាត់មិនឱ្យចុះមករស់នៅលើផ្ទះបណ្តែតទឹក ជុះនោមដាក់ចូលទន្លេ នាំឱ្យខូចដល់បរិស្ថានទឹកទន្លេទៀតឡើយ៕






