យោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឲ្យដឹងថា មន្ត្រីសន្តិសុខជាន់ខ្ពស់មកពីប្រទេសអារ៉ាប់រួម(UAE) និងអ៊ីរ៉ង់ បានជួបប្រជុំទល់មុខគ្នាជាលើកដំបូង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg បាននិយាយថា កិច្ចប្រជុំនេះ បានបង្ហាញពីការផ្លាស់ប្តូរច្រើនសម្រាប់ភាគីទាំងពីរ ហើយបានកើតឡើងក្នុងពេលមានការកើនឡើងការទទួលស្គាល់អំពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីដ៏ស្ងប់ស្ងាត់។

ប្រទេសអារ៉ាប់រួម បច្ចុប្បន្នទំនងជាកំពុងអនុវត្តតាមវិធីដូចគ្នា ខណៈប្រទេសកាតា និងអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានវាយប្រហារដោយអ៊ីរ៉ង់ ប៉ុន្តែកំពុងបន្តផ្នែកការទូតដើម្បីបន្ធូរបន្ថយភាពតានតឹង។
យោងតាមរបាយការណ៍ ក្នុងអំឡុងពេលជម្លោះ អ៊ីរ៉ង់បានវាយប្រហារលើប្រទេសអារ៉ាប់រួមជាច្រើនលើក ខណៈទីក្រុងអាប៊ូដាប៊ីបានវាយបកវិញ។ ប្រទេសអារ៉ាប់រួម គឺជាដៃគូពាណិជ្ជកម្មធំបំផុតមួយរបស់អ៊ីរ៉ង់ នៅមុនពេលសង្គ្រាម។

