កាណាដាចាប់ផ្តើមព្រឹត្តិការណ៍ World Cup ជាមួយនឹងការវិនិយោគវិស័យ​កីឡាជាង ៧៥០លានដុល្លារ

2026/06/12 11:33:10 pm        22

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានប្រារព្ធពិធីបើកព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ កាលពី​ថ្ងៃព្រហស្បតិ៍ (ទី១១ ខែមិថុនា ឆ្នាំ២០២៦) ដោយបានបង្ហាញពីការវិនិយោគរបស់រដ្ឋាភិបាលលើវិស័យកីឡាដ៏ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ ខណៈព្រឹត្តិការណ៍ប្រកួត​បាល់​ទាត់ពិភពលោកដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ កំពុងដំណើរការនៅទូទាំងតំបន់​អាមេរិកខាងជើង។

លោក Carney បានលើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ជាលើកដំបូង ការប្រកួតបាល់ទាត់ពិភពលោកផ្នែកបុរស (FIFA Men's World Cup) នឹងត្រូវលេងនៅប្រទេសកាណាដា។ ដោយមាន​ការប្រកួតនៅទីក្រុង Vancouver និង Toronto បារកីឡា សណ្ឋាគារ និងបន្ទប់ទទួលភ្ញៀវ នឹងពោរពេញទៅដោយអ្នកគាំទ្រមកពីទូទាំងប្រទេសកាណាដា និងជុំវិញពិភពលោក»។

លោកបានកត់សម្គាល់ថា រដ្ឋាភិបាលកាណាដាបានធ្វើការវិនិយោគដ៏ធំបំផុតលើវិស័យកីឡា ក្នុងប្រវត្តិសាស្ត្ររបស់​ប្រទេស​ ដោយបានប្តេជ្ញាចិត្តលៃ​ទឹក​ប្រាក់​ជាង ៧៥០លានដុល្លារ ដើម្បីគាំទ្រដល់អត្តពលិកគ្រប់កម្រិត។ មូលនិធិនេះគាំទ្រដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលបាល់ទាត់ជាតិកាណាដា និងរួមបញ្ចូលគម្រោងបាល់ទាត់ចំនួន ៣៣០​ ដែលត្រូវបានប្រកាសកាលពីខែមុន រាប់​ចាប់ពីការមើលការប្រកួតផ្សាយ​ផ្ទាល់ រហូតដល់កម្មវិធីវប្បធម៌ដែលមានប្រធានបទបាល់ទាត់។

លោកនាយករដ្ឋមន្ត្រី បានបន្ថែម​ថា៖ «ព្រឹត្តិការណ៍ FIFA World Cup ត្រូវបានគេព្យាករថា នឹងបង្កើត និងគាំទ្រការងារជិត ២៥.០០០កន្លែង និងបន្ថែម ២ពាន់លានដុល្លារដល់សេដ្ឋកិច្ចរបស់ប្រទេសកាណាដា»។

គួរបញ្ជាក់​ថា ការប្រកួតនេះ ដែលរៀបចំរួមគ្នាដោយកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមពីថ្ងៃទី​១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ហើយ​ប្រមូលផ្តុំប្រទេសចំនួន ៤៨ សម្រាប់ការប្រកួតចំនួន ១០៤ប្រកួត​ នៅទូទាំងទីក្រុងចំនួន ១៦។ កាណាដានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតចំនួន ១៣ប្រកួត នៅទីក្រុង Toronto និង Vancouver៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        202
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        189
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm