ភ្នំពេញ ៖ នគរបាលរាជធានីសម្រេចកសាងសំណុំរឿងបញ្ជូនថៅកែនាំសាច់បង្កកពីប្រទរសថៃ ចំនួន ២នាក់ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី បន្ទាប់ពីនគរបាលនាំខ្លួនយកទៅសាកសួរកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។
បុគ្គលដែលនាំសាច់បង្កកពីប្រទេសថៃ និងត្រូវបានឃាត់ខ្លួនបញ្ជូនទៅស្ថាប័នអនុវត្តច្បាប់ទាំង២នាក់នេះមានឈ្មោះ ភុត ប៊ុនហម ជាម្ចាស់ឃ្លាំងស្តុកសាច់បង្កកនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងទី២ឈ្មោះ អ៊ុក សុក្របញ្ញារិទ្ធ ជាមេការរបស់ថៅកែឈ្មោះ ចែញ៉ ម្ចាស់ឃ្លាំងនៅសង្កាត់ស្វាយប៉ាក ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ។
សូមជម្រាបថា នៅឃ្លាំងទាំង២ កម្លាំងចម្រុះបានរកឃេីញសាច់បង្កកនាំមកពីប្រទេសថៃជាង ២១៨តោន៕

