​លិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌

2026/06/13 02:35:58 am        131

នៅក្នុងកិច្ចការបម្រើផលប្រយោជន៍សាធារណៈ ជារឿយៗមានទស្សនកិច្ចត្រឹមតែមួយលើកប៉ុណ្ណោះ ប៉ុន្តែវាបានលាតត្រដាងឱ្យឃើញនូវទស្សនវិជ្ជាទាំងមូលនៃការដឹកនាំប្រទេស។

ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់តំបន់ «ខ្នងផ្សារ» គឺជាខណៈវេលាដ៏មានអត្ថន័យស្រដៀងគ្នានេះដែរ។

ដោយបង្កប់ខ្លួនយ៉ាងជ្រៅនៅក្នុងតំបន់ការពារធម្មជាតិ ខ្នងផ្សារគឺជាទីកន្លែងរស់នៅរបស់សហគមន៍ដាច់ស្រយាល និងជួបប្រឈមខ្លាំងផ្នែកសេដ្ឋកិច្ចមួយនៅក្នុងប្រទេសកម្ពុជា។ ជាច្រើនជំនាន់មកហើយ ក្រុមគ្រួសារជាច្រើននៅទីនោះបានពឹងផ្អែកស្ទើរតែទាំងស្រុងលើផល និងអនុផលព្រៃឈើសម្រាប់ដោះស្រាយជីវភាព។ ការរស់រានរបស់ពួកគេត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយធម្មជាតិ ប៉ុន្តែឱកាសសម្រាប់ការឈានឡើងផ្នែកសេដ្ឋកិច្ចនៅមានកម្រិតទាបខ្លាំង។

នៅក្នុងកំឡុងពេលទស្សនកិច្ចនោះ សម្តេចនាយករដ្ឋមន្ត្រី មិនត្រឹមតែចុះទៅពិនិត្យមើលបញ្ហាប្រឈមដែលសហគមន៍កំពុងជួបប្រទះនោះទេ ប៉ុន្តែ សម្តេច បានមើលឃើញពីវិថីវិវឌ្ឍន៍ទៅថ្ងៃអនាគតថែមទៀតផង។

សម្តេចធិបតី បានណែនាំឱ្យអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសហគមន៍ដែលជាតម្រូវការចាំបាច់ រួមមាន៖ មជ្ឈមណ្ឌលព័ត៌មាន មណ្ឌលសុខភាពសង្គ្រោះបឋម ផ្សារសហគមន៍ ចំណតយានយន្ត បន្ទប់ទឹកសាធារណៈ ផ្លូវដីដើរសម្រាប់ភ្ញៀវទេសចរ និងសេវាកម្មទេសចរណ៍ដទៃទៀត។ អ្វីដែលរឹតតែសំខាន់ជាងនេះទៅទៀតនោះ សំណង់បរិក្ខារទាំងនេះមិនមែនត្រូវបានបង្កើតឡើងដើម្បីឱ្យអ្នកក្រៅមកកាន់កាប់ និងរកស៊ីយកផលចំណេញនោះទេ ពោលគឺត្រូវបានប្រគល់សិទ្ធិ និងសេចក្តីទុកចិត្តជូនទៅសហគមន៍មូលដ្ឋានជាអ្នកគ្រប់គ្រងដោយផ្ទាល់។

ការសម្រេចចិត្តដ៏មានអានុភាពនេះ បានឆ្លុះបញ្ចាំងពីការយល់ដឹងយ៉ាងស៊ីជម្រៅអំពីអត្ថន័យពិតនៃការអភិវឌ្ឍ។ គោលបំណងពិតប្រាកដ មិនមែនគ្រាន់តែជាការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនោះឡើយ ប៉ុន្តែវាជាការកសាង «ធនធានមនុស្ស»។

តាមរយៈការដាក់ឱ្យសំណង់បរិក្ខារទាំងនេះស្ថិតក្រោមការគ្រប់គ្រងរបស់សហគមន៍ ប្រជាពលរដ្ឋមូលដ្ឋានបានបំប្លែងខ្លួនពី «អ្នករង់ចាំទទួលផល» មកជា «សហគ្រិន» វិញ។ ពួកគេបានក្លាយជាមគ្គទ្ទេសក៍ទេសចរណ៍ដែលនាំគ្នាចែករំលែកនូវសម្រស់ទឹកដីកំណើតរបស់ខ្លួន ខ្លះក្លាយជាអ្នកលក់ដូរម្ហូបអាហារ បើកហាងកាហ្វេស្វាគមន៍ភ្ញៀវទេសចរ ព្រមទាំងអាចរកចំណូលបានពីសេវាកម្មចំណត និងសេវាទេសចរណ៍ដទៃទៀត។ ពួកគេអាចបង្កើតការងារឱ្យក្រុមគ្រួសារ និងអ្នកជិតខាង ហើយប្រាក់ចំណូលទាំងនោះអាចយកទៅវិនិយោគឡើងវិញក្នុងការថែទាំ និងលើកកម្ពស់សោភ័ណភាពសហគមន៍របស់ពួកគេ។

និយាយដោយខ្លី សម្តេចនាយករដ្ឋមន្ត្រី បានផ្លាស់ប្តូរគំរូអភិវឌ្ឍន៍ពី «ភាពពឹងផ្អែក» មកជា «ភាពជាម្ចាស់»។ នេះហើយគឺជាការអភិវឌ្ឍដែលរក្សាបាននូវ «សេចក្តីថ្លៃថ្នូរ» របស់ប្រជាពលរដ្ឋ។

អ្វីដែលធ្វើឱ្យវិធីសាស្ត្រនេះមានភាពលេចធ្លោជាពិសេស គឺវាបានឆ្លុះបញ្ចាំងពីទស្សនវិជ្ជាដឹកនាំដែលយកប្រជាជនជាស្នូល។ ការយកចិត្តទុកដាក់របស់ សម្តេចនាយករដ្ឋមន្ត្រី លាតសន្ធឹងទៅដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនថារស់នៅទីណា សហគមន៍ដាច់ស្រយាលកម្រិតណា ឬស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចបែបណានោះទេ។

ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ខ្នងផ្សារ បានបញ្ជូនសារយ៉ាងច្បាស់លាស់មួយថា៖ «គ្មានប្រជាពលរដ្ឋខ្មែរណាម្នាក់ដាច់ស្រយាល រហូតដល់រាជរដ្ឋាភិបាលមើលមិនឃើញនោះឡើយ»។

គំរូអភិវឌ្ឍន៍ដែលកំពុងលេចរូបរាងឡើងនៅខ្នងផ្សារនេះ គួរតែទទួលបានការទទួលស្គាល់ឱ្យបានកាន់តែទូលំទូលាយ ពីព្រោះវាបានឆ្លើយតបទៅនឹងអាទិភាពជាតិសំខាន់ៗជាច្រើនក្នុងពេលតែមួយ៖

ទីមួយ៖ ជំរុញល្បឿននៃការកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតឱកាសចំណូលក្នុងស្រុកប្រកបដោយចីរភាព

ទីពីរ៖ ពង្រឹងការអភិវឌ្ឍសហគមន៍ ដោយផ្តល់អំណាចឱ្យប្រជាពលរដ្ឋក្លាយជាម្ចាស់ការលើអនាគតសេដ្ឋកិច្ចរបស់ខ្លួន

ទីបី៖ រួមចំណែកដល់ឯករាជ្យភាពសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា តាមរយៈការបណ្តុះស្មារតីសហគ្រិនភាពក្នុងស្រុក និងកាត់បន្ថយការរំពឹងលើជំនួយពីខាងក្រៅ

ទីបួន (និងជាចំណុចសំខាន់បំផុត)៖ គឺការដាក់សកម្មភាពអាកាសធាតុ និងការអភិរក្សបរិស្ថានឱ្យស្ថិតនៅចំកណ្តាលនៃការអភិវឌ្ឍ។

ជារឿយៗ ប្រទេសកំពុងអភិវឌ្ឍន៍ តែងតែប្រឈមមុខនឹងសម្ពាធពីរទន្ទឹមគ្នា គឺការកាត់បន្ថយភាពក្រីក្រ និងការការពារធនធានធម្មជាតិ។ ប៉ុន្តែ គំរូខ្នងផ្សារបានបង្ហាញឱ្យឃើញថា កត្តាទាំងពីរនេះអាចដើរទៅមុខទន្ទឹមគ្នាបានយ៉ាងរលូន។

តាមរយៈការបង្កើតឱកាសសេដ្ឋកិច្ចដែលផ្សារភ្ជាប់ទៅនឹងទេសចរណ៍ធម្មជាតិ និងការអភិរក្ស ប្រជាសហគមន៍នឹងមានចំណែកផលប្រយោជន៍ផ្ទាល់ក្នុងការការពារព្រៃឈើ សត្វព្រៃ ប្រភពទឹក និងទេសភាពធម្មជាតិ។ ព្រៃឈើលែងត្រូវបានគេមើលឃើញត្រឹមតែជាកន្លែងសម្រាប់កាប់បំផ្លាញទាញយកផលទៀតហើយ ប៉ុន្តែវាបានក្លាយជាប្រភពនៃវិបុលភាពប្រកបដោយចីរភាព។ ការការពារធម្មជាតិ បានក្លាយជាជម្រើសសេដ្ឋកិច្ចដ៏ត្រឹមត្រូវ និងចំណេញខ្ពស់។

វិធីសាស្ត្រនេះបានលេចចេញជាគោលការណ៍សាមញ្ញ ប៉ុន្តែមានអានុភាពខ្លាំងក្លា «ការពារ ពង្រីក និងអភិវឌ្ឍសហគមន៍ ព្រមទាំងតំបន់ការពារធម្មជាតិទន្ទឹមគ្នា»។

គំរូមួយនេះមិនត្រឹមតែមានតម្លៃសម្រាប់តែតំបន់ខ្នងផ្សារប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានផ្តល់ជាមេរៀន និងបទពិសោធន៍ដ៏មានតម្លៃសម្រាប់សហគមន៍នៅក្នុងតំបន់ការពារធម្មជានានានៅទូទាំងប្រទេសកម្ពុជា និងទៅដល់បណ្តាប្រទេសដទៃទៀតផងដែរ។ វាជាសក្ខីភាពបញ្ជាក់ថា ការអភិវឌ្ឍអាចប្រព្រឹត្តទៅបានដោយបរិយាបន្ន មានការទទួលខុសត្រូវចំពោះបរិស្ថាន និងមាននិរន្តរភាពសេដ្ឋកិច្ចក្នុងពេលតែមួយ។

ហេតុដូច្នេះហើយ គំរូខ្នងផ្សារ ពិតជាសមស្របនឹងទទួលបានការទទួលស្គាល់ ការសិក្សាស្រាវជ្រាវ និងការកោតសរសើរយ៉ាងខ្លាំង។

វាជាគំរូដែលកើតចេញពីជំនឿចិត្តថា ការអភិវឌ្ឍត្រូវតែចាប់ផ្តើមពីប្រជាជន វិបុលភាពត្រូវតែទៅដល់សហគមន៍ដែលដាច់ស្រយាលបំផុត ហើយការការពារបរិស្ថានអាចក្លាយជាក្បាលម៉ាស៊ីនរុញច្រានឱកាសសេដ្ឋកិច្ច ជាជាងធ្វើជាឧបសគ្គរារាំង។

អ្វីដែលសំខាន់បំផុតនោះ គំរូនេះជាការរំលឹកដាស់តឿនថា ថ្វីដៃនៃការដឹកនាំប្រកបដោយប្រសិទ្ធភាព គឺមិនមែនវាស់វែងតាមរយៈទំហំនៃពាក្យសន្យានោះឡើយ ប៉ុន្តែវាស់វែងដោយផ្អែកលើ «ចំនួនជីវិតរបស់ប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ប្តូរឱ្យល្អប្រសើរឡើង»។

នៅខ្នងផ្សារនាថ្ងៃនេះ យើងអាចមើលឃើញយ៉ាងច្បាស់ថា របត់នៃការផ្លាស់ប្តូរមុខមាត់ថ្មីនោះ កំពុងតែចាប់ផ្តើមលេចរូបរាងឡើងជាបណ្តើរៗហើយ។


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm