នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អះអាងថានឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរឡើយ

2026/06/13 08:11:43 pm        97

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃសុក្រថា អ៊ីរ៉ង់នឹងគ្មានអាវុធនុយក្លេអ៊ែរឡើយ ដរាបណាលោកនៅតែជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល។ លោក Netanyahu ក៏បានសង្កត់ធ្ងន់ផងដែរថា លោក និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានឯកភាពគ្នាយ៉ាងពេញលេញលើបញ្ហានេះ។ សេចក្តីថ្លែងការណ៍របស់លោក Netanyahu ធ្វើឡើងនៅពេលដែលទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបង្ហាញសញ្ញាថា កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមរបស់ភាគីទាំងពីរ ជិតឈានដល់ហើយ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយកាលពីយប់ថ្ងៃសុក្រថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីបញ្ចប់សង្គ្រាមនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ក្នុងការឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងដែលអាចធ្វើទៅបានរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា អ៊ីស្រាអែល ត្រូវតែធានាបានថា នៅពេលអនាគត ខ្លួនអាចមានចំណាត់ការដោយឯករាជ្យដើម្បីទប់ស្កាត់អ៊ីរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែ

សារព័ត៌មាន The Times of Israel បានបកស្រាយការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិថា ជាសញ្ញាមួយដែលបង្ហាញថា អ៊ីស្រាអែលកំពុងរក្សាជម្រើសយោធានៅលើតុដើម្បីទប់ស្កាត់អ៊ីរ៉ង់មិនឲ្យមានអាវុធនុយក្លេអ៊ែរ។ លោក Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោកបានលុបចោលផែនការវាយប្រហារ និងការទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ ដោយសារតែកិច្ចព្រមព្រៀងដែលនឹងឈានដល់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយពីការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu បាននិយាយថា ខណៈអ៊ីស្រាអែល ពុំមែនជាភាគីនៃអនុស្សរណៈនៃការយោគយល់ លោកពេញចិត្តចំពោះការប្តេជ្ញាចិត្តរបស់លោក Trump ក្នុងការធានាបានថាកិច្ចព្រមព្រៀងចុងក្រោយណាមួយ រួមមានការកំណត់លើកម្មវិធីនុយក្លេអ៊ែរ និងសមត្ថភាពមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm