ពលរដ្ឋសប្បាយចិត្តនិងអរគុណរាជរដ្ឋាភិបាលចំពោះយុទ្ធនាការចាក់ដូសជំរុញតាមផ្ទះ និងទីប្រជុំជន

2022/04/25 09:54:39 pm        774

ភ្នំពេញ៖ ជាថ្មីម្តងទៀត ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា ការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដូសជំរុញ នៅតាមខ្នងផ្ទះ និងទីប្រជុំជន ផ្តល់ភាពងាយស្រួលច្រើន ជាពិសេសអ្នកមិនទាន់ចាក់វ៉ាក់សាំង គឺអាចចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ។

ពលរដ្ឋរស់នៅរាជធានីភ្នំពេញ មកចាក់វ៉ាក់សាំងកូវីដដូសជំរុញ នៅវត្តចាក់អង្រែលើ នៅថ្ងៃទី២៥ខែ​មេសា​នេះ បានប្រាប់BTVឱ្យដឹងថា ការចាក់វ៉ាក់សាំងដូសជំរុញ ពិតជាសារៈសំខាន់​ណាស់ ដើម្បី​បង្កើនអង់ទីគ័រទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩។ លើសពីនេះ ពួកគាត់បង្ហាញការគាំទ្រ​យុទ្ធសាស្រ្ត​ចាក់វ៉ាក់សាំងកូវីដដូសជំរុញ នៅតាមខ្នងផ្ទះ និងទីប្រជុំជនដើម្បីបង្កើនភាពសាំក្នុង​សហគមន៍​បានច្រើន លើកលែងកាត្វកិច្ចពាក់ម៉ាស់ជាដើម។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាជំនួយរបស់រដ្ឋាភិបាល ​និងប្រជាជនអ៊ីតាលីជាង ១លានដូស នៅថ្ងៃទី២៥ ខែមេសានេះ បានគួសបញ្ជាក់ថា ​ការចាក់វ៉ាក់សាំងដូសទី៣ គឺជាកាតព្វកិច្ចតម្រូវតែម្តង ដោយកម្ពុជានៅសល់​មនុស្ស​ប្រមាណ៦លាននាក់ទៀត ដែលមិនទាន់ចាក់ដូសទី៣នៅឡើយ ខណៈពលរដ្ឋជាង​១លាននាក់​បានចាក់ដូសទី៤។

បច្ចុប្បន្នដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ​ ជូនប្រជាពលរដ្ឋមានល្បឿនលឿនគួរកត់​សំគាល់ ​បន្ទាប់ពីក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជន​កម្ពុជា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចវិបុលសេនាភក្តីសាយ ឈុំ រួមនិងក្រុមគ្រូពេទ្យនៃក្រសួងការពារ​ជាតិជាដើមនោះ បានស្ពាយវ៉ាក់សាំងទៅចាក់ដល់ខ្នងផ្ទះ ​និងទីប្រជុំជន​ ដែលប្រជាពលរដ្ឋរស់នៅ។ នេះបើតាមប្រសាសន៍​លោក​ជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង​ជា​ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស៕អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm