ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលសាលា ប្រាប់ក្រុមការងារបន្តចុះឱ្យដល់ខ្នងផ្ទះដើម្បីស្តាប់ពីតម្រូវការពលរដ្ឋ និងដោះស្រាយ

2026/06/14 04:31:04 pm        93

កំពង់ស្ពឺ៖ លោក ទីន សុវណ្ណនី ប្រធានក្រុមការងារចុះជួយឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានធ្វើការណែនាំដល់ក្រុមការងារចុះជួយភូមិទាំងអស់ ត្រូវចុះឱ្យដល់ខ្នងផ្ទះផ្ទាល់ ដើម្បីស្វែងយល់ពីសុខទុក្ខ និងដោះស្រាយរាល់ការលំបាកជូនពលរដ្ឋ ព្រមទាំងផ្សព្វផ្សាយពីសមិទ្ធផលគោលនយោបាយបក្ស ពង្រឹងសាមគ្គីភាព ពង្រីកសមាជិកថ្មី និងត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត ស្របតាមទិសដៅរបស់ថ្នាក់លើ ។

ការណែនាំនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសប្រកាសទទួលស្គាល់សមាជិក ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានភូមិទាំង១៧ នៃឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

លោក ទីន សុវណ្ណនី បានលើកឡើងថា សមាជិកក្រុមការងារចុះមូលដ្ឋានភូមិមានតួនាទីសំខាន់ក្នុងការពង្រឹង ពង្រីកសមាជិកគណបក្ស ផ្សព្វផ្សាយគោលនយោបាយ សមិទ្ធផលរបស់គណបក្ស ពិសេសតាមដាននិងដឹងពីសុខទុក្ខ របស់ប្រជាជនក្នុងមូលដ្ឋាន ហើយត្រូវចុះជួបសំណេះសំណាលជាមួយពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់បក្សពួក ឬនិន្នាការនយោបាយ ដើម្បីស្តាប់ការលើកឡើង និងតម្រូវការជាក់ស្តែង ក៏ដូចជាត្រូវរួមគ្នាគិត រួមគ្នាដោះស្រាយប្រកបដោយប្រសិទ្ធិភាពនិងប្រសិទ្ធិផលខ្ពស់ ។

ប្រធានក្រុមការងារចុះជួយឃុំទួលសាលា បានគូសបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ បម្រើប្រជាជនដោយឥតលក្ខខណ្ឌ ។ ដោយឈរលើមូលដ្ឋាននេះ និងសច្ចៈភាពនៃកិច្ចខិតខំរបស់ក្រុមការងារ ទើបធ្វើឱ្យប្រជាពលរដ្ឋនៅតែឱ្យតម្លៃនិងគាំទ្រឥតងាករេក្នុងការផ្តល់ឱកាសឱ្យគណបក្សប្រជាជនដឹកនាំប្រទេសបន្តទៀត ។

លោកបន្តថា ដូច្នេះដើម្បីឆ្លើយតបទៅនិងការជឿទុករបស់ប្រជាជន ក្រុមការងារទាំងត្រូវបន្តសកម្មភាពការងារឱ្យកាន់តែល្អ និងជាឧត្តមប្រយោជន៍ដល់ជាតិនិងប្រជាជន កែប្រែនូវចំនុចខ្វះចន្លោះ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង កសាងសកម្មភាពចុះជួយមូលដ្ឋានជាប្រចាំ និងជំរុញការងារយុទ្ធសាស្ត្រ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោត។ជាងនេះ ក្រុមការងារត្រូវរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ៕

អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm