សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»

2026/06/14 05:34:48 pm        38

ភ្នំពេញ៖សម្ដេច​អគ្គហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ បាន​ផ្ញើសារ​ជូនជនរួមជាតិ​ ភ្ជាប់ជាមួយនឹង​ចម្រៀងចំនួន៧បទដែលសម្ដេច​បាន​និពន្ធដោយផ្ទាល់ដៃ ជាមួយនឹង​ការ​រម្លឹកការ​ចងចាំដ៏ឈឺចាប់ ខណៈសម្ដេច​ត្រូវ​យកជីវិតទៅធ្វើដើមទុនដើម្បីរំដោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុលពល។

សម្ដេចតេជោបានសរសេរថា នៅសល់តែប៉ុន្មានថ្ងៃទៀតទេនឹ​ងដល់ខួប៤៩ ឆ្នាំនៃការចាប់ផ្តើមយកជីវិតធ្វើដើមទុនដើម្បីរំដោះជាតិពីរបបប្រល័យពូជសាសន៍របស់ ប៉ុល ពត (២០មិថុនា ១៩៧៧-២០មិថុនា២០២៦)។

សម្ដេច​តេជោបានថ្លែង​ថា​៖«ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»។

ដើម្បីរំលឹកដល់រឿងដ៏កម្សត់នោះខ្ញុំសូមចាក់ផ្សាយចម្រៀងចំនួន ៧បទដែលសម្ដេច​បាននិពន្ធដោយផ្ទាល់មាន៖

១.ថ្ងៃស្អែកបែកគ្នា

២.សំបុត្រផ្តាំលា

៣.ចាកចោលទ្រនំចាស់

៤.ភ្លៀងធំនឹកប្តីយប់ ២០មិថុនា

៥.អក្ខរាប្រហារដួងចិត្ត

៦.ទឹកភ្នែកបែកគ្នា

៧.ទឹកភ្នែកស្រក់ចូលចានបាយ

សម្ដេច​តេជោបានបញ្ជាក់ថា ចម្រៀងទាំង ៧បទនេះគ្របដណ្តប់នូវព្រឹត្តិការណ៍ដែលបានកើតឡើងនូវរឿងឈឺចាប់ដែលមិនអាចបំភ្លេចបាននាពេលនោះ។ ចម្រៀងទាំង៧បទនេះយកតាមលំនាំប្រពៃណី និងច្រៀងដោយលោក ឌៀប សិដ្ឋសុធា និង អ្នកនាង ចំរើន ចរិយា។

សូមបញ្ជាក់ថា ថ្ងៃទី២០ ខែមិថុនា គឺជា «ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់បំផុតមួយរបស់ប្រទេសកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។

ព្រឹត្តិការណ៍ដើម (២០ មិថុនា ១៩៧៧)៖ គឺថ្ងៃដែលសមមិត្ត ហ៊ុន សែន (ក្នុងវ័យ ២៥ ឆ្នាំ នាពេលនោះ) រួមជាមួយយុទ្ធមិត្ត ៤ រូបទៀត រួមមាន លោក នុច ថន, លោក ញឹក ហួន, លោក សាន សាញ់ (ស៊ូ គីមស្រ៊ាង) និងលោក វ៉ា ប៉ោអ៊ាន បានសម្រេចចិត្តយកជីវិតធ្វើជាដើមទុន ជ្រែកស្បៃរាត្រីចាកចេញពីបន្ទាយយោធានៅតំបន់កោះថ្ម ឆ្លងដែនទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រ និងជំនួយមករំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាចេញពីរបបវាលពិឃាត ប៉ុល ពត។ 

ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានគូសបញ្ជាក់ថា បើគ្មានការចាប់ផ្ដើមចេញដំណើរតស៊ូនាថ្ងៃទី ២០ មិថុនា ១៩៧៧ នេះទេ គឺពិតជាមិនអាចឈានទៅដល់ការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិ (១២ ឧសភា ១៩៧៨) ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (២ ធ្នូ ១៩៧៨) និងការទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ ៧ មករា ១៩៧៩ ឡើយ។ សម្រាប់គណបក្សប្រជាជនកម្ពុជា ថ្ងៃនេះតំណាងឱ្យការលះបង់ដ៏ធំធេង និងជាចំណុចចាប់ផ្តើមដំបូងបង្អស់នៃរបត់ប្រវត្តិសាស្ត្រក្នុងការស្វែងរកពន្លឺសន្តិភាព ការរស់រានមានជីវិតឡើងវិញ និងការអភិវឌ្ឍមាតុភូមិរហូតមកដល់បច្ចុប្បន្ន៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm